គេឡើងជើងណាស់ឥលូវ! Real Madrid ពេលនេះបង្ហាញក្ដីសោកស្ដាយ ក្រោយលក់តារាឆ្នើមម្នាក់នេះចេញបាត់

//s5.kh1.co/18/1892f21d7de26c61a355dd5465326b41ab98f46c.jpg
កីទ្បា

 ១៣-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Real Madrid ស្ដាយចំពោះការលក់កីឡាករ Thero Hernandez ទៅឲ្យ AC Milan

អេស្ប៉ាញ៖ សេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថាក្លិបយក្សអេស្ប៉ាញ Real Madrid បច្ចុប្បន្នកំពុងតែស្ដាយក្រោយ ចំពោះការលក់កីឡាករ Theo Hernandez ទៅឲ្យក្លិប AC Milan ហើយពេលនេះគេកំពុងក្លាយជាតារាឆ្នើមម្នាក់ប្រចាំក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Theo Hernandez
កីឡាករ Theo Hernandez

Hernandez ត្រូវបាន Real Madrid លក់ទៅឲ្យ AC Milan កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ក្នុងតម្លៃខ្លួនត្រឹមតែ ២២លានដុល្លារប៉ុណ្ណោះ។ ក្រោយផ្លាស់ពី Atletico Madrid មកលេងនៅកីឡដ្ឋាន Santiago Bernabeu ក្នុងឆ្នាំ២០១៧ អមដោយតម្លៃនៃការផ្ទេរ ២៦លានដុល្លារ កីឡាករវ័យ២២ឆ្នាំ Hernandez មិនបានក្លាយជាកម្លាំងចាំបាច់ក្រោមការដឹកនាំរបស់លោក Zidane នោះទេ។

កីឡាករ Theo Hernandez
កីឡាករ Theo Hernandez

រួមរស់អស់រយៈពេល២ឆ្នាំជាមួយ Real Madrid កីឡាករជំនាញជើងឆ្វេង Hernandez ចូលលេងបានត្រឹមតែ២៣លើកប៉ុណ្ណោះពីការប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់។ យ៉ាងណាមិញ ក្រោយទៅចូលរួមក្លិបមានមូលដ្ឋាននៅទីក្រុង Milan កាលពីរដូវក្ដៅកន្លងទៅ Hernandez រកបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២ដង ពីការបង្ហាញខ្លួនសរុបប២១ប្រកួត។

បើយោងតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Calciomercato ក្លិប Real Madrid កំពុងតែសោកស្ដាយក្នុងការសម្រេចចិត្តលក់ Hernandez ចេញ។

កីឡាករ Theo Hernandez
កីឡាករ Theo Hernandez

គួរបញ្ជាក់ផងដែរថា ក្រោយលក់ Thero Hernandez អ្នកចាត់ការទូទៅសញ្ជាតិបារាំង Zidane បានចំណាយប្រាក់ ៥០លានដុល្លារដើម្បីទិញកីឡាករ Ferland Mendy មកប៉ះប៉ូវនូវតំបន់ការពារឆ្វេង និងទុកជំនួស Marcelo ប៉ុន្តែ Mendy ហាក់ដូចនៅមិនទាន់អាចបង្ហាញភាពលេចធ្លោណាមួយបាននៅឡើយសោះ៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T