លេងខ្លួន ស្រដៀងគ្នាម្លឹងៗ! សំណាង អេលីណា និងចន សុទីម៉ា មើលសឹងច្រឡំជាបងប្អូនភ្លោះ

//s5.kh1.co/f9/f9a7762ea4fa9110bc22b98e70a9d5bca8942098.jpg
តារា & កម្សាន្ដ

 ១៣-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សំណាង អេលីណា និងចន សុទីម៉ា អ្នកទាំងពីរជាស្រ្តីខ្មែរ ដែលបានតំណាងឲ្យស្រ្តីកម្ពុជាទៅប្រកួត ក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ តែអ្វីដែលចាប់អារម្មណ៍អ្នកទាំងពីរតុបតែងខ្លួនដូចកូនភ្លោះតែម្ដង

ភ្នំពេញ៖​ ប្រិយមិត្តប្រាកដជាបានស្គាល់តារាស្រីកញ្ញា សំណាង អេលីណា និង ចន សុទីម៉ា ដែលអ្នកទាំងពីរគឺជាស្រ្តីដែលបានតំណាងឲ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធីប្រកួតបរវកញ្ញាលំដាប់ថ្នាក់អន្តរជាតិ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះកញ្ញា សំណាង អេលីណា បានជាតំណាងឲ្យស្រ្តីកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Miss Univere ២០១៩​ ដែលនាងពិតជាមានភាពលេចធ្លោខ្លាំងពេលកំពុងប្រកួត រីឯកញ្ញា ចន សុទីម៉ា វិញ នាងក៏បានទៅតំណាងឲ្យស្រ្តីកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Tourism Internaltional ២០១៩ មិនត្រឹមតែប៉ុណ្ណោះនាង  ពានរង្វាន់អាចឈានជើងចូល ដល់ Top ៥ ដែលនាងជាប់ចំណាត់ថ្នាក់លេខ ៤ (3rd Runner Up) ហើយទទួលបានពានរង្វាន់ Miss Dream Girl Of The Year ផងដែរ។

ជាក់ស្ដែង បើនិយាយពីរូបសម្រស់របស់ បវរកញ្ញាទាំងពីរដួងនេះវិញ អ្នកទាំងពីរសុទ្ធ តែមានរូបសម្រស់ស្រស់ស្អាតមិនចាញ់គ្នា ដែលហ្វេនជាច្រើនចាប់អារម្មណ៍ ស្របពេលដែលកាលពីពេលថ្មីៗនេះ អ្នកទាំង២បានធ្វើការតុបតែងខ្លួន ស្អាតស្រដៀងគ្នា មើលមួយភ្លែតស្មានតែអ្នកទាំងពីរជាបងប្អូនភ្លោះទៅហើយ ដោយសារតែ​ ពួកគេតុបតែខ្លួន និង ផាត់មុខស្រដៀងគ្នា ៕

ប្រភព៖ Indra Production

សូមទស្សនារូបភាពខាងក្រោម៖ 

សំណាង អេលីណា
សំណាង អេលីណា
ចន សុទីម៉ា
ចន សុទីម៉ា
សំណាង អេលីណា
សំណាង អេលីណា
ចន សុទីម៉ា
ចន សុទីម៉ា
សំណាង អេលីណា
សំណាង អេលីណា
ចន សុទីម៉ា
ចន សុទីម៉ា
សំណាង អេលីណា និង ចន សុទីម៉ា
សំណាង អេលីណា និង ចន សុទីម៉ា
ចន សុទីម៉ាសំណាង អេលីណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T