តើជារឿងពិតទេ? គ្រូបង្វឹកក្រុម Juventus លោក Maurizio Sarri បញ្ឈប់ Cristiano Ronaldo ពីក្រុមនេះ?

//s5.kh1.co/60/60653ca770dd4a8c959d630cfcec88b04ab9c6d5.jpg
កីទ្បា

 ១៣-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

អ៉ីតាលី៖ កីឡាករព័រទុយហ្កាល់ Cristiano Ronaldo កំពុងស្ថិតក្នុងទម្រង់នៃការរកគ្រាប់បាល់ប្រកបដោយភាពរំជើបរំជួល ខណៈដែលគ្រូបង្វឹកក្រុម Juventus មានគម្រោងឲ្យកីឡាករវ័យ ៣៥ ឆ្នាំរូបនេះសម្រាកពីក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Maurizio Sarri បានផ្ដល់ការសម្ភាសន៍តិចតួចនៅពេលត្រូវបានគេសួរថា តើគាត់មានគម្រោងឲ្យ Cristiano Ronaldo សម្រាកនៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League របស់ក្លឹបជាមួយ Lyon នៅចុងខែនេះ។

លោក Maurizio Sarri និង Cristiano Ronaldo
លោក Maurizio Sarri និង Cristiano Ronaldo

Ronaldo មានទម្រង់លេងដ៏អស្ចារ្យនៅឆ្នាំ ២០២០ និងរកបាន ១១ គ្រាប់ក្នុង ៧ ប្រកួតចុងក្រោយរបស់គាត់នៅគ្រប់ការប្រកួតទាំងអស់ ខណៈពេលដែលគាត់ក៏ស្ថិតក្នុងកំណត់ត្រា Juventus បន្ទាប់ពីការស៊ុតបញ្ចូលទី ១០ ប្រកួតជាប់ៗគ្នានៅក្របខណ្ឌ Serie A ។

កីឡាករជនជាតិព័រទុយហ្កាល់រូបនេះត្រូវបានសម្ភាសន៍ដោយអ្នកសារព័ត៌មានអន្តរជាតិ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ជើងទី ១ នៅថ្ងៃព្រហស្បតិ៍នេះក្នុងការទៅកាន់ទីក្រុង Milan ប៉ុន្តែលោក Sarri បានពន្យល់ថា ចង់ឲ្យខ្សែប្រយុទ្ធរូបនេះ មានអារម្មណ៍រឹងមាំមួយសប្តាហ៍សិនមុនពេលការប្រកួតប្រចាំទ្វីបរបស់ពួកគេជាមួយនឹងក្រុម Lyon ចាប់ផ្តើម។

លោក Maurizio Sarri និង Cristiano Ronaldo
លោក Maurizio Sarri និង Cristiano Ronaldo

លោក Sarri បាននិយាយអំពីក្តីសង្ឃឹមនៃការសម្រាករបស់ Ronaldo មួយរយៈនេះ។ “ខ្ញុំបាននិយាយជាមួយគាត់ ហើយគាត់បានប្រាប់ខ្ញុំថាគាត់មានអារម្មណ៍ល្អហើយ។ យើងនឹងវាយតម្លៃគាត់ដោយផ្អែកទៅលើការប្រកួតនីមួយៗរបស់គាត់។

អតីតគ្រូបង្វឹកក្រុមតោខៀវរូបនេះសង្ឃឹមថានឹងទទួលបានជ័យជំនេះត្រឡប់មកវិញដ៏គួរឲ្យភ្ញាក់ផ្អើល ២-១ នៅក្រៅទឹកដីដែលធ្លាប់ចាញ់ក្រុម Hellas Verona ។

លោក Maurizio Sarri និង Cristiano Ronaldo
លោក Maurizio Sarri និង Cristiano Ronaldo

លោក Sarri បានបន្ថែមថា “វានឹងក្លាយជាការប្រកួតដ៏លំបាកមួយ ក៏ប៉ុន្តែក្រុមរបស់ខ្ញុំកំពុងហ្វឹកហាត់បានយ៉ាងល្អនិងការអនុវត្តយ៉ាងរលូនប្រកបដោយស្តង់ដារខ្ពស់ណាស់។ ក្រុម Juventus បច្ចុប្បន្នស្ថិតនៅលេខ ២ ក្នុងតារាង Serie A ទោះបីពួកគេនៅពីក្រោយក្រុមលីគកំពូល Inter ក៏ដោយ។

ប្រសិនបើក្រុមរបស់លោក Antonio Conte បន្តឈ្នះពានរង្វាន់នេះវានឹងក្លាយជាលើកទី ១ ហើយក្នុងរយៈពេល ៩ រដូវកាលដែលក្រុម Juventus មិនអាចគ្រប់គ្រង Scudetto បាន៕

លោក Maurizio Sarri និង Cristiano Ronaldo
លោក Maurizio Sarri និង Cristiano Ronaldo
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T