អ្នកគាំទ្រ PSG ហួសចិត្តយប់មិញ! បាល់នៅមុខទីប្រមាណ៣ម៉ែត្រ Mbappe ស៊ុតបាញ់ចាបទៅលើ (មានវីដេអូ)

//s5.kh1.co/33/33f5cd1455de7de47374843039d44017c2578827.jpg
កីទ្បា

 ១៣-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

PSG យកឈ្នះក្រុម Dijon ៦ទល់នឹង១ ក្នុងការប្រកួតវគ្គ៨ក្រុមពានរង្វាន់ French Cup ខណៈ Mbappe ស៊ុតបាញ់ចាប

បារាំង៖ នៅនាទីទី៨០ ក្នុងការប្រកួតពានរង្វាន់ French Cup រវាងក្រុមយក្សបារាំង Paris Saint-Germain ទល់នឹងក្រុមម្ចាស់ផ្ទះ Dijon កាលពីយប់មិញ ខ្សែប្រយុទ្ធលំដាប់ពិភពលោក កីឡាករ Kylian Mbappe បានខកខានឱកាសមាសមួយធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅពេលខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Pablo Sarabia បញ្ជូនបាល់យ៉ាងល្អ ទៅកាន់ Mbappe នៅចម្ងាយប្រមាណ៣ម៉ែត្រពីមុខទីគូប្រកួត ខ្សែប្រយុទ្ធសញ្ជាតិបារាំងបែជាស៊ុតហោះឡើងទៅលើទៅវិញ។

ការប្រកួតរវាង PSG និង Dijon
ការប្រកួតរវាង PSG និង Dijon

ទោះជាយ៉ាងណាក៏ដោយ ការខកខាននោះមិនបានធ្វើឲ្យប៉ះពាល់លទ្ធផលក្រុមនោះទេ ជាក់ស្ដែងក្រោយបញ្ចប់៩០នាទីក្រុម PSG បានយកឈ្នះក្រុម Dijon ក្នុងលទ្ធផល៦ទល់នឹង១។

៦គ្រាប់របស់ក្រុមលោក​ Tuchel រកបានដោយ ម្ចាស់អាវលេខ៧ Kylian Mbappe ខ្សែការពារ Thiago Silva និងខ្សែបម្រើ Pablo Sarabia (២គ្រាប់)  ចំណែកឯ២គ្រាប់ទៀតគឺកីឡាករក្រុម Dijon ភ្លាត់ធ្វើឲ្យចូលទីខ្លួនឯង។

ការប្រកួតរវាង PSG និង Dijon
ការប្រកួតរវាង PSG និង Dijon

ខណៈ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ សម្រេចទីតាមរយៈខ្សែបម្រើស្លាប Mounir Chouiar ។ តាមរយៈលទ្ធផល ៦-១ ខាងលើ ក្រុម PSG ទទួលបានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វិដេអូ​ Mbappe ស៊ុតបាញ់ចាប
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T