ក្រោយបញ្ចប់ ជម្លោះនឹងស្វាមី! ពេលនេះ ម៉ូលីកា ប្រែហៅប្តី សុទ្ធតែ«ប្ដីល្អ» ពេញៗមាត់!

//s5.kh1.co/6a/6a335c019d9b5d8ef617d9f7145be65b79ba45e0.jpg
តារា & កម្សាន្ដ

 ១៣-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីលែងលះគ្នា ពេលនេះ ម៉ូលីកា និង​ស្វាមីបែរមកត្រូវរ៉ូវគ្នាវិញ មើលទៅអ្នកទាំងពីរកាន់តែផ្អែមល្ហែមជាងមុន ដោយនាងហៅស្វាមីសុទ្ធតែប្ដីល្អពេញៗមាត់

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ ម៉ូលីកា ដែលនាងជាអីតតតារាចម្រៀងស្រី ដោយកាលពីថ្មីៗនេះ បានផ្ទុះរឿងថានាង និងស្វាមី បានលែងលះគ្នាក្រោយពីបានរៀបការបាន ១០ថ្ងៃប៉ុណ្ណោះ ធ្វើឲ្យហ្វេនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីលែងលះគ្នាមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែអ្នកទាំងពីរបានមកត្រូវរ៉ូវគ្នាវិញដូចដើម។ ដោយអ្នកទាំងពីរ ព្យាយាមដោះស្រាយនៅបញ្ហារហូតមកកាន់ដៃគ្នាវិញ ខណៈពេលដែរស្វាមីរបស់តារារូបនេះ កាន់តែបង្ហាញនូវភាពផ្អែមល្ហែម ផ្តល់នូវស្នាមញញឹមស្រស់ថ្លា មើលទៅគួរឲ្យច្រណែនណាស់។

ជាក់ស្ដែង​ ក្រោយពេលត្រូវរ៉ូវគ្នាវិញមានមហាជនជាច្រើន មានការរិះគន់ទៅលើអ្នកទាំងពីរយ៉ាងខ្លាំង បើទោះបី មានមហាជនរិះគន់ប៉ុណ្ណា តែពួកគេនៅតែមានភាពផ្អែមល្ហែម ដោយមើលទៅពិតជាមានសុភមង្គលខ្លាំងឡើង។ ដោយ ថ្មីៗនេះ បានបង្ហាញសារមួយ ដោយហៅស្វាមីនាង សុទ្ធតែ​ ប្ដីល្អពេញៗមាត់ ដោយនាងបាននិយាយយ៉ាងដូច្នោះថា៖

ប្តីល្អ អាច​មិន​មែន​ជា​មនុស្ស​ដែល​ល្អឥតខ្ចោះគ្រប់យ៉ាង ប៉ុន្តែគឺជាប្ដីដែលដឹងថា អ្វីដែល​គួរ​ឈប់ នៅ​ពេលដែលខ្លួន​មានគ្រួសារ​ហើយ​  

សម្ដី ម៉ូ លីកា

សូមទស្សនារូបភាពខាងក្រោម៖

ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T