រឿងអ្វីទៅ? គ្រូបង្វឹកអេហ្ស៊ីប ថារឿងមួយនេះគឺជាការសម្រេចរបស់ Liverpool និង Salah ផ្ទាល់

//s5.kh1.co/de/de95adfdecc286082cd2744a5f8e6c5844499216.jpg
កីទ្បា

 ១៣-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Salah នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Olympic បើសិនជាសាម៉ីកីឡាករផ្ទាល់ចង់ និងក្លិប Liverpool ឯកភាព

បរទេស៖ ការបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធឆ្នើមរបស់អេហ្ស៊ីប Mohamed Salah នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ គឺជាការសម្រចចិត្តរបស់សាម៉ីកីឡាករផ្ទាល់ និងក្លិប Liverpool នេះបើតាមសម្ដីរបស់លោក Shawky Gharib គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Salah មានឈ្មោះក្នុងបញ្ជីកីឡាករបឋមទាំង៥០រូបរបស់អេស្ស៊ីបដែលត្រៀមចូលរួមទៅលើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែសីហា ដែលចំនឹងថ្ងៃដំបូងដែលក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ២០២0-២០២១ ចាប់ផ្ដើម។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters គ្រូបង្វឹកអេហ្ស៊ីបលោក Gharib បាននិយាយថា៖

ពួកយើងមិនអាចបង្ខំឲ្យមានគេ (Salah) វត្តមានជាមួយពួកយើងបាននោះទេ។ ការមកចូលរួមជាមួយជាពួកយើងគឺជាការសម្រេចចិត្តរបស់គេផ្ទាល់ ក្លិបរបស់គេ និងគ្រូបង្វឹករបស់គេ Jurgen Klopp។ ខ្ញុំបានជ្រើសគេក្នុងបញ្ជី៥០នាក់ចុងក្រោយ ហើយបញ្ជីចុងក្រោយកីឡាករ១៨នាក់នឹងចេញនៅខែមិថុនា។

Shawky Gharib
លោក Shawky Gharib 
លោក Shawky Gharib 

គួរឲ្យដឹងផងដែរថា សម្រាប់វិញ្ញាសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកគឺកំណត់យកក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ប៉ុន្តែជាលក្ខខណ្ឌក៏អនុញ្ញាតឲ្យមានកីឡាករដែលលើសអាយុចំនួន៣នាក់ផងដែរ៕

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំអេហ្ស៊ីប
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំអេហ្ស៊ីប

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T