ណាសាចង់ឲ្យស្ត្រីដំបូងគេ ជាន់លើដីឋានព្រះចន្ទ មុនឆ្នាំ២០២៤

//s5.kh1.co/c5/c510a7b0231bd6ee2fee5f587ce202ddea561628.jpg
បច្ចេកវិទ្យា

 ១៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឥឡូវនេះ ណាសាកំពុងជ្រើសរើស បេក្ខជនដែលមានសមត្ថភាព សម្រាប់ថ្នាក់ថ្មីរបស់អវកាសយានិក។

អាមេរិក៖ ណាសាចង់សម្រេចបេសកកម្មថ្មីមួយ ដែលធ្វើដំណើរទៅកាន់តំបន់ប៉ូលខាងត្បូង នៃឋានព្រះចន្ទ មុនឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ ណាសាក៏ចង់បញ្ជូនស្ត្រីម្នាក់ ជាលើកដំបូង ទៅកាន់ទីនោះ ជាមួយបុរសម្នាក់ទៀត។ ដូច្នេះ ចាប់ពីថ្ងៃទី២ ខែមីនា ទីភ្នាក់ងារអវកាសមួយនេះនឹងទទួលពាក្យសុំ សម្រាប់ថ្នាក់ថ្មីរបស់អវកាសយានិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ណាសាចង់ឲ្យស្ត្រីដំបូងគេ ធ្វើដំណើរលើឋានព្រះចន្ទ មុនឆ្នាំ២០២៤
ណាសាចង់ឲ្យស្ត្រីដំបូងគេ ធ្វើដំណើរលើឋានព្រះចន្ទ មុនឆ្នាំ២០២៤

ក្រុមអវកាសយានិកនេះនឹងក្លាយជាផ្នែកមួយ របស់ទីភ្នាក់ងារអវកាសណាសា ដែលនឹងត្រូវរៀបចំ សម្រាប់ការចុះចតលើឋានព្រះចន្ទ ហើយចុងក្រោយ នឹងត្រូវចុះចតលើភពអង្គារ។ «សម្រាប់ស្ត្រីនិងបុរសដែលមានទេពកោសល្យប៉ិនប្រសប់ យើងនឹងជ្រើសរើស​ ឲ្យចូលរួមជាមួយក្រុមអវកាសយានិករបស់យើង។ វាជាពេលវេលាដ៏អស្ចារ្យ ដែលអ្នកអាចក្លាយជាអវកាសយានិក ក្នុងយានអវកាស។ ពួកយើងកំពុងស្នើសុំនិងផ្ដល់សិទ្ធិ ឲ្យជនជាតិអាមេរិក ដែលមានចំណាប់អារម្មណ៍ និងអាចដាក់ពាក្យបាន ចាប់ពីថ្ងៃទី២ ខែមីនា» នេះបើយោងតាមសម្ដីរបស់លោក Jim Bridenstine រដ្ឋបាលរបស់ណាសា ដែលបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។

លោក Jim Bridenstine
លោក Jim Bridenstine

អង្គការណាសាបាននិយាយថា អវកាសយានិកថ្មីអាចរស់នៅនិងធ្វើការ លើស្ថានីយអវកាសអន្តរជាតិ និងចូលរួមក្នុងការពិសោធន៍ ដែលត្រៀមសម្រាប់ការរុករកអវកាសទីឆ្ងាយ។ ឬ ពួកគេអាចក្លាយជាអ្នកបាញ់បង្ហោះយានអវកាស និងការចូលចត នៅស្ថានីយ Gateway ដែលជាស្ថានីយអវកាសថ្មីមួយ​ ដែលកំពុងមានគម្រោងនឹងធ្វើដំណើរ ជុំវិញឋានព្រះចន្ទ។

ចាប់តាំងពីទសវត្សឆ្នាំ១៩៦០ មនុស្សចំនួន៣៥០នាក់បានបណ្ដុះបណ្ដាល ជាបេក្ខជនអវកាសយានិក នៅក្រោមការគ្រប់គ្រងរបស់ណាសា។ បច្ចុប្បន្ននេះ មានអវកាសយានិកចំនួន៤៨នាក់ នៅក្នុងអង្គភាពអវកាសយានិកសកម្ម ប៉ុន្តែណាសាបាននិយាយថា ខ្លួនត្រូវការពួកគេបន្ថែមទៀត ដើម្បីជួយដល់ការខិតខំប្រឹងប្រែងរុករក របស់ខ្លួនបន្ថែមទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T