ធ្វើចឹងកើតទៀត! Zidane ជិះឡានទៅបុកបុរសម្នាក់ ប៉ុន្តែគ្រោះថ្នាក់នោះបានបញ្ចប់ទៅវិញដោយការ……

//s5.kh1.co/4b/4bd88f73417683b87f58891142c5910a246822f4.jpg
កីទ្បា

 ១៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Zidane បានបើកឡានទៅបុកឡានមួយគ្រឿងទៀត ប៉ុន្តែគ្រោះថ្នាក់បានបញ្ចប់ទៅដោយការថតស៊ែលហ្វី

អេស្ប៉ាញ៖ នៅកំឡុងថ្ងៃអាទិត្យសប្ដាហ៍មុនលោក Ignacio Fernandez បានបើករថយន្តនៅក្នុងទីក្រុង Valdebebas ហើយលោកក៏បានជួបនូវគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ដោយរថយន្តមួយគ្រឿងទៀតបានបើកមកបុកពីក្រោយរថយន្តរបស់លោកនៅចំណុចរង្វង់មូលមួយកន្លែង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់រថយន្តដែលបានបុករថយន្តរបស់លោក Ignacio Fernandez ពីក្រោយនោះគឺជាគ្រូបង្វឹករបស់ក្លិបបាល់ទាត់ Real Madrid លោក Zinedine Zidane ដោយពេលនោះគ្រូបង្វឹកសញ្ជាតិបារាំងបាននឹងកំពុងធ្វើដំណើរទៅកាន់ទីកន្លែងហ្វឹកហាត់។

លោក Zinedine Zidane
លោក Zinedine Zidane

រឿងរ៉ាវទាំងអស់នេះគឺជាការរៀបរាប់ប្រាប់ដល់ទៅសរព័ត៌មាន La Voz de Galicia របស់លោក Ignacio Fernandez ដែលជាអ្នកចាត់ការទូទៅនៅក្នុងហាងលក់គ្រឿងសង្ហារឹមមួយកន្លែង។ លោកបាននិយាយយ៉ាងដូច្នេះថា៖

ភ្លាមៗនោះខ្ញុំបានឃើញគាត់ (Zidane) ខ្ញុំច្បាស់ណាស់ថាប្រាកដជាគាត់។ ខ្ញុំបាននិយាយទៅគាត់ថាខ្ញុំមិននឹកស្មានថាអាចជួបគាត់នៅក្នុងកាលៈទេសៈបែបនេះទេ ប៉ុន្តែវាក៏មិនមែនជារឿងអាក្រក់នោះដែរ។ ខ្ញុំបានប្រាប់គាត់ថាពួកយើងគួរតែថតរូបស៊ែលហ្វីជាមួយគ្នា ព្រោះមនុស្សជាច្រើននឹងមិនជឿថាខ្ញុំត្រូវបានឡានរបស់លោក Zidane បុកនោះទេ។ ហើយពេលនោះគាត់គឺពិតជាចិត្តល្អមែនទែន ដោយបានយល់ព្រម និងដោះមួកចេញ ហើយពួកយើងក៏ថតរូបជាមួយគ្នា។

Ignacio Fernandez
លោក Zinedine Zidane និងលោក Ignacio Fernandez
លោក Zinedine Zidane និងលោក Ignacio Fernandez

ដើម្បីកុំឲ្យមានរឿងរ៉ាវវែងឆ្ងាយព្រោះដោយសារនៅទីនោះក្បែរទីលានហ្វឹកហាត់់របស់ក្លិប Real Madrid លោក Ignacio Fernandez ក៏បានស្នើសុំក្រដាសធានារ៉ាប់រងដើម្បីដោះស្រាយនៅពេលក្រោយ។ លោក Ignacio បានឲ្យដឹងថាក្រោយមកក៏មានអ្នកតំណាងរបស់លោក Zidane ទាក់ទងមកលោក។ លោកបានរៀបរាប់ថា៖

អ្នកតំណាងបានអរគុណខ្ញុំដែលដឹងថា Zidane កំពុងតែប្រញាប់នៅពេលនោះ អ៊ីចឹងគាត់ (Zidane) ក៏អរគុណខ្ញុំដែលខ្ញុំមិនបានសូមហត្ថលេខា អាវ ឬសំបុត្រការប្រកួតពីគាត់៕

Ignacio Fernandez

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T