៣ដង ដែលRoll Royce របស់ឧកញ៉ា ឌួង ឆាយ ត្រូវគេមកបុក ហើយយប់មិញ មានរឿងទៀត!

//s5.kh1.co/ea/ea9a73989a3446fcc7694535b5ccfafbbb491338.jpg
សង្គម

 ១៣-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ស៊យធំណាស់! លោកឧកញ៉ា ឌួង ឆាយ ជួបទុក្ខធំផ្ទួនៗគ្នា ដោយរថយន្តសេរ៊ីទំនើបតម្លៃរាប់លាន ម៉ាកRolls-Royce ត្រូវបានបុរសម្នាក់បើកមកបុកពេញទំហឹង បើគិតសរុបទៅ៣ដងហើយ

ភ្នំពេញ៖ កាលពីយប់មិញ បានផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ បន្ទាប់ពី លោកឧកញ៉ា ឌួង ឆាយ បានជួបរឿងអកុសលត្រូ​វបុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន មិនគោរពភ្លើងស្ដុប ក៏ជ្រុលទៅបុកឡានម៉ាក Rolls-Royce តម្លៃរាប់លានរបស់លោកឧកញ៉ា ខ្ទេចមួយចំហៀងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមដែរថា ហេតុការណ៍មួយនេះ បានកើតឡើង តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងជាមួយផ្លូវព្រះមុន្នីវង្ស ត្រង់ស្ដុបសេរីភាព សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោងជាង១យប់ រំលងអធ្រាត។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ បុរសដែលបង្កហេតុ មិនបានរត់គេចនោះទេ ដោយបានមានវត្តមាននៅកន្លែងកើតហេតុដដែល ព្រមទាំងបានលើកដៃសំពះ ដល់លោកឧកញ៉ា សុំមេត្តាអនុគ្រោះដល់រូបលោកផងដែរ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយដែល រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ បានជួបគ្រោះថ្នាក់បែបនេះទេ បើសរុបទៅ៣ដងហើយ តាំងពីខែមករា ខែឧសភា ព្រមទាំងខែកុម្ភៈឆ្នាំ២០២០ នេះផ្ទាល់តែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លោកឧកញ៉ាឌួង ឆាយ
លោកឧកញ៉ាឌួង ឆាយ
រថយន្តបង្កេហេតុ
រថយន្តបង្កេហេតុ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា បានប៉ះទង្គិច
រថយន្តRolls-Royce​ របស់លោកឧកញ៉ា បានប៉ះទង្គិច
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T