ជប៉ុន៖ អាកាសយានដ្ឋានអូសាកាទើបតែ កែសម្រួលទីតាំងជាច្រើនរបស់ខ្លួន ប៉ុន្តែមិនមែនសម្រាប់មនុស្សនោះទេ។ តំបន់សម្រាកសម្រាប់សត្វឆ្កែ លំដាប់ពិភពលោក ដែលរួមបញ្ចូលទាំងកន្លែងងូតទឹក និងបង្គោលបាញ់នោម ដែលអាចធ្វើការលាងសម្អាតបានដោយខ្លួនឯង នឹងបើកដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិអូសាកា (ITAMI) នៅថ្ងៃទី១៣ ខែកុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយមានទីតាំងនៅក្បែរច្រកចេញចូល នៃព្រលានយន្តហោះ តំបន់ដ៏ពិសេសនេះ បានជួយសត្វឆ្កែជាច្រើន មុនពេលពួកវាចូលទៅអាកាសយានដ្ឋាន ដូច្នេះមនុស្សមិនសូវមានសម្ពាធ ក្នុងការសម្អាតសត្វឆ្កែរបស់ពួកគេ។ បន្ទប់ទឹកសម្រាប់សត្វឆ្កែទាំងឡាយ នឹងត្រូវបានបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥៖៣០នាទីព្រឹក រហូតដល់ម៉ោង១០យប់។
ក្រៅពីមានបង្គន់ជាច្រើន វាក៏មានកន្លែងសម្រាប់ឲ្យឆ្កែដើរជុំវិញ និងកន្លែងអង្គុយសម្រាប់មនុស្ស និងទឹកផឹកសម្រាប់សត្វឆ្កែផងដែរ។ ទោះបីកន្លែងនេះស្ថិតនៅខាងក្រៅក៏ដោយ ក៏វានៅមានដំបូលនៅពីលើ ដែលអាចទ្រាំទ្រនឹងអាកាសធាតុគ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះ វាក៏មានកន្លែងទី២សម្រាប់កូនឆ្កែ នៅផ្នែកខាងក្នុង ដែលបានបម្រុងទុកសម្រាប់បម្រើសត្វឆ្កែ ហើយក៏បានបំពាក់ប្រព័ន្ធ Intercom យ៉ាងងាយស្រួលផងដែរ។
ម្ចាស់របស់សត្វឆ្កែជាច្រើន តែងតែមានការព្រួយបារម្ភ ពីសត្វឆ្កែរបស់ពួកគេ ដែលមិនអាចកាន់ឱបវាបាន នៅក្នុងករណីមានការពន្យារពេលនៃការហោះហើរ ប៉ុន្តែវាលែងមានជាបញ្ហាទៀតហើយ។ ITAMI ត្រូវបានគេចាត់ទុកថា ជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ពិភពលោក ដែលចាត់ថ្នាក់ដោយភ្នាក់ងារ Skytrax ក្នុងឆ្នាំ២០១៩។
ប្រសិនបើអ្នកចង់នាំសត្វចិញ្ចឹមផ្សេងទៀតមកដែរ អ្នកអាចនឹងខកចិត្ត ពីព្រោះបច្ចុប្បន្ន កន្លែងនេះមានតែបន្ទប់ទឹក សម្រាប់ទទួលស្វាគមន៍សត្វឆ្កែ តែប៉ុណ្ណោះ៕