ព្រោះតែបែបនេះ! ដួង ម៉ានិច ដល់ថ្នាក់ហ៊ាន ក្រាបសំពះអ្នកគ្រូ ឌី សាវ៉េត ប្រៀបដូចម្ដាយបង្កើត ពេលជួបម្តង!

//s5.kh1.co/e0/e0916bebd11a106b7251ca2a67d39d30e7b86167.jpg
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើទោះបីតារា ដួង ម៉ានិច តែងនិយមលេងខ្លួនស៊ិចស៊ីយ៉ាងណាក៏ដោយ នាងនៅតែមានសន្ដានចិត្តល្អ ចេះគោរពដឹងគុណចំពោះសិល្បៈរៀមច្បង ដូចជាកាលពីពេលថ្មីៗនេះតារាស្រីរូបនេះ បានបង្ហោះរូបថត២សន្លឹក អមជាមួយពាក្យរៀបរាប់មួយចំនួន ដល់វិវៈសិល្បៈករជើងចាស់ លោកស្រី ឌី សាវ៉េតដូចម្ដាយកូនបង្កើតយ៉ាងដូច្នោះ។

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្ដខ្មែរ ប្រាកដជាបានស្គាល់រួចហើយ កញ្ញា ដួង ម៉ានិច ដែលជាតារាសម្ដែងដែលមានភាពលេចធ្លោខ្លាំងក្នុងចង្កោមសិល្បៈ ព្រោះនាងមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង មិនថាតួអង្គបែប ស្លូត កាច ឆ្នាស់ឆ្នើម គឺគាត់អាចសម្ដែងបានយ៉ាងល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើទោះបីតារាស្រីរូបនេះ តែងនិយមលេងខ្លួនស៊ិចស៊ីយ៉ាងណាក៏ដោយ ក៏នាងនៅតែមានសន្ដានចិត្តល្អ ចេះគោរពដឹងគុណចំពោះសិល្បៈរៀមច្បង ធ្វើឲ្យអ្នកណាៗក៏សរសើរដែរ។

ជាក់ស្តែងកាលពីពេលនេះ នាងបានបង្ហោះរូបថត ២សន្លឹក អមជាមួយពាក្យរៀបរាប់មួយចំនួន ក្នុងគណនី Instagram ដែលរូបភាពនោះ តារាស្រីរូបនេះនាងក៏បានក្រាបសំពះវីវៈសិល្បៈករជើងចាស់ លោកស្រី ឌី សាវ៉េត ប្រៀបដូចម្ដាយបង្កើត ជាមួយនឹងពាក្យពេចន៍ថា៖

បានជួបអ្នកគ្រូទៀតហើយ គាត់ប្រៀបដូចជាម្ដាយទី២របស់ខ្ញុំចឹង ព្រោះតាំងពីចូលសិល្បៈដំបូងរហូតដល់ឥឡូវ នៅពេលដែលជួបគាត់ គឺគាត់តែងតែណែនាំ និងលើកទឹកចិត្តរហូត ផ្ដល់នូវដំបូន្មានល្អៗ ហើយគាត់មានប្រសាសន៍ថា «ជីវិតសិល្បៈចឹងហើយកូន តែងតែមានអ្នកស្រលាញ់ អ្នកចូលចិត្ត និងអ្នកមិនពេញចិត្តចឹងហើយកូន យ៉ាងណាកូនខំធ្វើតែអំពើល្អ ក៏ដូចជាខិតខំសម្ដែងអោយបានល្អ នោះរឿងល្អនឹងមករកយើងមិនខាន» កូនតែងតែចាំនូវសម្ដីរបស់អ្នកគ្រូរហូតនៅពេលកូនមិនសប្បាយចិត្ត ព្រោះវាធ្វើឲ្យខ្ញុំមានសេចក្ដី សង្ឃឹមបន្តដំណើរទៅមុខទៀត៕

ដួង ម៉ានិច
   កញ្ញា ដួង ម៉ានិច
   កញ្ញា ដួង ម៉ានិច
   កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
   កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
   កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
សាររៀបរាប់

   កញ្ញា ដួង ម៉ានិច
សាររៀបរាប់ កញ្ញា ដួង ម៉ានិច
   កញ្ញា ដួង ម៉ានិច 

លោកស្រី ឌី សាវ៉េត
កញ្ញា ដួង ម៉ានិច លោកស្រី ឌី សាវ៉េត
    កញ្ញា ដួង ម៉ានិច លោកស្រី ឌី សាវ៉េត
  កញ្ញា ដួង ម៉ានិច លោកស្រី ឌី សាវ៉េត
ដួង ម៉ានិច
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T