អតីតកីឡាករហង្សក្រហមម្នាក់ និយាយថា ភាពជោគជ័យរបស់ Liverpool បច្ចុប្បន្នមិនបានធ្វើឲ្យខ្លួនភ្ញាក់ផ្អើល ឬស្ដាយក្រោយឡើយ

//s5.kh1.co/6d/6d888eaa1c5eb061c3122930c38a99b8af377fa1.jpg
កីទ្បា

 ១២-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Coutinho និយាយថាមិនស្ដាយក្រោយក្នុងការចាកចេញពី Liverpool

អាល្លឺម៉ង់៖ កីឡាករ Philippe Coutinho បាននិយាយថា ខ្លួនមិនបានភ្ញាក់ផ្អើលចំពោះភាពជោគជ័យរបស់ Liverpool នៅរដូវកាលនេះ ហើយក៏មិនបានស្ដាយក្រោយដែលសម្រេចចិត្តចាកចេញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Coutinho បច្ចុប្បន្នកំពុងលេងឲ្យក្លិបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើងពី Barcelona។ ជម្រើសជាតិប្រេស៊ីលបានចាកចេញពីក្រុមហង្សក្រហម ទៅចូលរួមជាមួយក្រុម Barca ក្នុងឆ្នាំ២០១៨ អមជាមួយតម្លៃផ្ទេរ១៤៦លានផោន។

   កីឡាករ Philippe Coutinho
   កីឡាករ Philippe Coutinho

Liverpool បានប្រើប្រាស់ថវិការដែលបានមកពីការលក់ Coutinho ទៅធ្វើការចំណាយផ្ទេរយកខ្សែការពារ Virgil van Dijk និងអ្នកចាទី Alisson Becker ។

កីឡាករទាំងពីរ បានបង្ហាញទម្រង់យ៉ាងល្អ និងបានរួមចំណែកជួយក្រុមលោក Klopp ឈ្នះពាន Champions League ពាន FIFA Club World Cup និងពាន UEFA Super Cup កាលពីរដូវកាលមុន។

Virgil van Dijk និង Alisson Becker
Virgil van Dijk និង Alisson Becker

ចំណែកឯរដូវកាលនេះ Liverpool នៅតែបន្តធ្វើបានល្អ ដោយបច្ចុប្បន្នកំពុងឈរកំពូលតារាង Premier League ដាច់ពិន្ទុក្រុមលេខ២ Manchester City រហូតដល់២២ពិន្ទុ ខណៈការប្រកួតក្នុងលីក នៅសល់ការត្រឹមតែ១៣ប្រកួតទៀតប៉ុណ្ណោះ។

បើទោះបីឃើញ Liverpool ជោគជ័យខ្លាំងក៏ដោយ ក៏ Coutinho មិនបានភ្ញាក់ផ្អើលពីរឿងនេះទេ ដោយគាត់បាននិយាយប្រាប់កាសែត Sports Illustrated យ៉ាងដូច្នេះថា៖

ភាពជោគជ័យរបស់​ Liverpool មិនបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលឡើយ។ ពួកយើងបានឃើញហើយកាលពីឆ្នាំមុន ពួកគេបានឈ្នះ Champions League ប៉ុន្តែគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេ ពីព្រោះពួកគេជាក្រុមមួយល្អ និងមានអ្នកចាត់ការទូទៅមួយរូបដ៏អស្ចារ្យ។ ខ្ញុំពិតជាសប្បាយចិត្តចំពោះលទ្ធផលដែលពួកគេទទួលបាន ពីព្រោះខ្ញុំមានមិត្តភក្ដិច្រើនដែលលេងនៅទីនោះ។

  កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

ម្ចាស់អាវលេខ១០របស់ក្រុម Bayern រូបនេះ បានបន្តទៀតថា៖

ខ្ញុំមិនបានស្ដាយក្រោយទេ ហើយឥលូវខ្ញុំកំពុងធ្វើដំណើនៅលើផ្លូវផ្សេងមួយទៀត។ ខ្ញុំកំពុងផ្ដោតអារម្មណ៍ ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ។ ខ្ញុំសប្យាយចិត្តនូវអ្វីដែលខ្ញុំធ្លាប់ធ្វើជាមួយពួកគេកាលពីមុន ហើយបច្ចុប្បន្នអ្វីដែលត្រូវធ្វើបន្ទាប់គឺត្រូវសម្លឹងទៅមុខ។

កីឡាករ Philippe Coutinho

គួរឲ្យដឹងដែរថា​ Bayern Munich បច្ចុប្បន្នកំពុងឈរលេខ១ក្នុងក្របខណ្ឌ​ Bundesliga ហើយពួកគេនឹងមានការប្រកួតសំខាន់មួយ នៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ ដោយនឹងត្រូវតតាំងជាមួយក្រុម Chelsea ក្នុងព្រឹត្តិការណ៍ Champions League វគ្គ១៦ក្រុម ៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T