«Fake Love» ក្លាយជាបទចម្រៀងទី ៣ របស់ BTS ដែលមានអ្នកចូលមើលច្រើនជាង ៦៥០លានដង​

//s5.kh1.co/18/18f7dc69539ac723410f12de4226b6b33c3fdb46.jpg
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ វីដេអូចម្រៀងបទ «Fake Love» របស់ BTS ទើបតែទទួលបាន ៦៥០លាន views ក្លាយជាបទទី ៣ របស់ពួកគេ ដែលទទួលបាន View ច្រើនបំផុត។

កូរ៉េខាងត្បូង៖ អ្នកដែលនិយមគាំទ្រ វិស័យចម្រៀង Kpop​ ប្រាកដជាធ្លាប់បានស្គាល់ ក្រុមចម្រៀងដ៏ល្បី ប្រចាំកូរ៉េខាងត្បូង ដែលមានឈ្មោះថា BTS ជាក់ជាមិនខាន។ 
គួររម្លឹកផងដែរថា BTS គឺជាក្រុមចម្រៀងប្រុសដ៏ល្បី ដែលមានសមាជិក​ ៧នាក់ រួមមាន RM Jin Suga J-hope Jimin Taehyung និង Jungkook។ ហើយពួកគេម្នាក់ៗ សុទ្ធសឹងតែមានជំនាញ និង​សមត្ថភាពពិសេស រៀងៗខ្លួន ដែលមិនងាយនឹងមានអ្នកណា អាចធ្វើបានដូចណាស់។
ជាក់ស្តែងថ្មីៗនេះ សារព័ត៌មានកូរ៉េ បានចេញផ្សាយពីសមិទ្ធផលថ្មីរបស់ពួកគេ នោះគឺបទចម្រៀង “Fake Love” ដែលទើបតែទទួលបាន ៦៥០លាន views នៅក្នុងយូធូប កាលពីពេលថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះជាបទចម្រៀងទី៣ ហើយរបស់ BTS ដែលទទួលបានការគាំទ្រខ្លាំង និងលឿនបែបនេះ ពីបណ្តាហ្វេនៗជុំវិញពិភពលោក បន្ទាប់ពីបទ “DNA” និងបទ “Boy With Luv ”៕

ទស្សនារូបភាពខាងក្រោម ៖

BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T