អីយ៉ាស! Liverpool ចូលខ្លួនមកប្រជែងក្លិបធំៗ៥ ក្នុងការចែចូវខ្សែការពារកណ្ដាលវ័យក្មេងម្នាក់

//s5.kh1.co/11/11c9768884d69de6354b373a1091d30877c70414.jpeg
កីទ្បា

 ១២-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Liverpool ចូលខ្លួនមកប្រជែង Man UTD, Man City, Everton, Inter Milan និង Dortmund ក្នុងការចាប់អារម្មណ៍ទៅលើខ្សែការពារកណ្ដាលរបស់ Verona កីឡាករ Marash Kumbulla

អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានចូលខ្លួនមកប្រជែងជាមួយក្លិប៥ផ្សេងទៀតក្នុងការនាំយកខ្សែការពារកណ្ដាលរបស់ក្លិប Hellas Verona កីឡាករ Marash Kumbulla។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Marash Kumbulla
 កីឡាករ Marash Kumbulla

កីឡាករវ័យ២០ឆ្នាំ Kumbulla ត្រូវបានតម្លើងមកកាន់ក្រុមធំរបស់ Verona នៅរដូវកាលនេះ និងបានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបង្ហាញខ្លួនក្នុងក្របខណ្ឌ Serie A បានចំនួន ១៧ប្រកួត និងជួយឲ្យក្រុមរបស់គេឈរនៅចំណាត់ថ្នាក់លេខ៦បណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី២៣។

ទម្រង់លេងដ៏លេចធ្លោរបស់ Kumbulla បានទាក់ទាញចំណាប់អារម្មណ៍របស់បណ្ដាក្លិបធំៗនៅអឺរ៉ុបមួយចំនួនមកលើរូបគេដោយកាលពីទីផ្សារខែមករាកន្លងទៅ Manchester United និង Everton សុទ្ធតែបានដាក់ការចង់បានមកលើរូបគេ។

 កីឡាករ Marash Kumbulla
 កីឡាករ Marash Kumbulla

លើសពីនេះទៅទៀត Manchester City ក៏ត្រូវបានគេដឹងថាជាបេក្ខភាពមួយដែលចង់បាន Kumbulla ផងដែរ ហើយបើតាមសារព័ត៌មានអ៊ីតាលី Gazzetta dello Sport ក្លិបជើងឯក UCL រដូវកាលមុន Liverpool ក៏បានបង្ហាញការចង់បានដូចគ្នាមកលើ Kumbulla។

ក្លិប Verona រំពឹងថានឹងអាចលក់ចេញខ្សែការពាររូបនេះក្នុងតម្លៃទាបបំផុតយ៉ាងហោចណាស់២៥លានផោន ស្របពេលដែលដំណឺងល្ហិចល្ហៀងមួយចំនួនក៏បានលាន់ឭមកថា Inter Milan និង Dortmund ក៏ចាប់អារម្មណ៍កីឡាករជម្រើសជាតិអាល់បានីរូបនេះដូចគ្នា។

គួរឲ្យដឹងផងដែរថា យុវជនដែលកើតចេញពីការបណ្ដុះបណ្ដាលរបស់ Verona កីឡាករ Kumbulla ធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិអាល់បានីអាយុក្រោម១៧ឆ្នាំ អាយុក្រោម១៩ឆ្នាំ អាយុក្រោម២១ឆ្នាំ និងចុងក្រោយបង្អស់នេះគេត្រូវបានកោះហៅចូលក្នុងក្រុមធំថែមទៀតផង៕

 កីឡាករ Marash Kumbulla (អាវលឿង)
 កីឡាករ Marash Kumbulla (អាវលឿង)

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T