វ័យចូល៤០ប្លាយហើយ! តែកុំមើល គង់​ សុជាតិ និងស្វាមី ស្វីតខ្លាំង មើលវីដេអូនេះបានដឹង (មានវីដេអូ)

//s5.kh1.co/df/dfaeb758da716dc7652a11f1870f25220b0c926a.jpg
នារី

 ១២-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទោះបីជារវល់នឹងការងាររៀងៗខ្លួនយ៉ាងណាក៏ដោយ តែកាលពីយប់មិញ គង់ សុជាតិ និងស្វាមី នៅមិនភ្លេចចំណាយពេលវេលានៅជាមួយគ្នា ដោយឆ្លៀតពេលមកញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិក ដូចគូស្នេហ៍ដែលទើបរៀបការថ្មីៗ។

ភ្នំពេញ៖ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ជាពិធីករ ពិធីការនី ដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ថែមទាំងទទួលបានការគាំទ្រពីទស្សនិកជនច្រើនមិនស្ទើរ មកទល់នឹងពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ ថាអ្នកទាំងពីរ បានចាប់ដៃសាងជីវិតគ្រួសារនឹងគ្នា​ តាំងពីឆ្នាំ២០១៥ និងមានកូនស្រីម្នាក់ ដ៏គួរឲ្យក្នាញ់ជាចំណងដៃផងដែរ។ ហើយមកដល់ពេលបច្ចុប្បន្ន អ្នកទាំងពីរ នៅតែមានភាពល្បីល្បាញមិនអន់ថយ ដោយគេតែងឃើញពួកគាត់រវល់ជាមួយនឹងការងារ ប្រគំតន្រ្តីជាច្រើន​ ជាពិសេសការប្រគំតន្រ្តីតាមបណ្ដារខេត្ត គឺចេញ​ពីខេត្តមួយទៅខេត្តមួយ ហាក់ដូចមិនទំនេរមួយថ្ងៃសោះ។

យ៉ាងណាមិញ បើទោះបីជារវល់នឹងការងាររៀងៗខ្លួនយ៉ាងណាក៏ដោយ តែកាលពីយប់មិញតារាស្រីសាច់ចាំរូបនេះ និងស្វាមី នៅមិនភ្លេចចំណាយពេលវេលានៅជាមួយគ្នា ដោយឆ្លៀតពេលមកញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិក ដូចគូស្នេហ៍ដែលទើបរៀបការថ្មីៗយ៉ាងដូច្នោះ។

ដោយក្នុងនោះនា បានបង្ហោះរូបភាពវីដេអូ និងពាក្យមួយចំំនួនយ៉ាងស្វីតនៅក្នុងគណនី Instagram របស់អ្នកនាងផ្ទាល់ ពេលឃើញហើយ ពិតជាគួរឲ្យច្រណែន នឹងពួកគាត់មែនទែន ព្រោះថាស្វីតខ្លាំង មិនឲ្យចាញ់ក្មេងៗស្រករក្រោយឡើយ៕

​ចង់ជ្រាបច្បាស់ទស្សនារូបភាព និងវីដេអូខាងក្រោម៖

គង់សុជាតិ និង ជា វិបុល
គង់សុជាតិ និង ជា វិបុល
គង់សុជាតិ និង ជា វិបុលនិងកូនស្រី
គង់សុជាតិ និង ជា វិបុលនិងកូនស្រី
គង់សុជាតិ និង ជា វិបុល
គង់សុជាតិ និង ជា វិបុល
វីដេអូពីInstagram
គង់ សុជាតិជា វិបុល
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T