ពីរនាក់នោះជានរណា? Man UTD រៀបគម្រោងចាយលុយធំ ១៦០លាន ដើម្បីទិញយកកីឡាករឆ្នើម២រូបនេះ

//s5.kh1.co/ca/cafcb720c4e4a7e10c10fa04d9b17623d38178f8.jpg
កីទ្បា

 ១២-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Manchester United រៀបគម្រោងក្នុងការទិញ Jack Grealish និង James Maddison នៅទីផ្សាររដូវក្ដៅខាងមុខ ដោយគ្រោងនឹងចំណាយប្រាក់ ១៦០លានផោន

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Manchester United លោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍មកថាបានចាប់អារម្មណ៍ក្នុងការនាំយកកីឡាករ២រូបគឺ Jack Grealish និង James Maddison នៅទីផ្សាររដូវក្ដៅខាងមុខ ដោយគ្រោងនឹងចំណាយប្រាក់ប្រមាណជា ១៦០លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jack Grealish
កីឡាករ Jack Grealish
កីឡាករ James Maddison
កីឡាករ James Maddison

អ្នកចាត់ការទូទៅសញ្ជាតិន័រវែសរូបនេះបាននឹងសម្លឹងមើលកម្លាំងមួយចំនួនដើម្បីពង្រឹងគុណភាពរបស់ក្រុមឡើងវិញ ដោយបច្ចុប្បន្ន Man UTD កំពុងតែដាច់ពិន្ទុពីក្រុមកំពូលតារាងទាំង៤ ចំនួន៦ពិន្ទុ នៅក្នុងក្របខណ្ឌ Premier League។

បើតាមការចុះផ្សាយរបស់ The Sun បានសរសេររៀបរាប់ថាលោក Solskjaer បានដាក់គោលដៅទៅលើប្រធានក្រុមរបស់ Aston Villa កីឡាករ Jack Grealish និងខ្សែបម្រើឆ្នើមរបស់ Leicester កីឡាករ James Maddison ហើយលោកសង្ឃឹមថាពួកគេទាំងពីរនឹងអាចចាប់ដៃក្នុងការជួយក្រុមរបស់លោក។

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Man UTD អាចនឹងមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយក្នុងការនាំយកកីឡាករទាំងពីររូបនេះមកកាន់កីឡដ្ឋាន Old Trafford បើសិនជាក្លិបអាចលក់ Pogba ចេញ ខណៈមកទល់នឹងពេលនេះខ្សែបម្រើជម្រើសជាតិបារាំង Pogba នៅមិនទាន់អាចចូលលេងបាននៅឡើយ ក្រោយមានបញ្ហរបួសកាលពីខែធ្នូកន្លងទៅ។

នៅរដូវកាលនេះ Grealish និង Maddison បានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្រុមរបស់គេរៀងៗខ្លួន និងកំពុងតែក្លាយជាគោលដៅក្នុងការនាំចូលរបស់បណ្ដាក្លិបធំៗនៅអឺរ៉ុប។

គួរបញ្ជាក់ផងដែរថា នៅកំឡុងទីផ្សារដោះដូរកីឡាករខែមករាដែលទើបតែកន្លងផុតទៅថ្មីៗនេះ Man UTD ទើបតែចំណាយលុយ ៦៨លានផោនក្នុងការទិញយកកីឡាករខ្សែបម្រើ Bruno Fernandes ពីក្លិប Sporting Lisbon៕

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T