ខ្លាំងបាត់! ម្ចាស់ការពារសត្វចិញ្ចឹមរបស់ខ្លួនពី «វីរុសកូរ៉ូណា» ដោយពាក់ម៉ាស់ឲ្យពួកវា

//s5.kh1.co/6b/6b57b84ca52d02b498e3748e003b6e38ca9aaca1.jpg
សង្គម

 ១២-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ម្ចាស់សត្វចិញ្ចឹម ព្យាយាមការពារសត្វជាទីស្រលាញ់របស់ខ្លួនដោយពាក់ម៉ាស់ឲ្យ ដើម្បីការពារពីវីរុសកូរ៉ូណា បន្ទាប់ពីលេចឮថាវីរុសនេះអាចឆ្លងទៅដល់សត្វ

ចិន៖ ប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបមកហើយថា កាលពីថ្មីៗកន្លងទៅនេះ ប្រជាជនមួយចំនួននៅក្នុងប្រទេសចិន បានបោះបង់ និងសម្លាប់សត្វចិញ្ចឹមរបស់ខ្លួន បន្ទាប់ពីមានព័ត៌មានមិនច្បាស់លាស់មួយបានចេញផ្សាយថា វីរុសកូរ៉ូណាអាចនឹងឆ្លងទៅដល់សត្វចិញ្ចឹម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកប្រើប្រាស់បណ្ដាញអុីនធឺណេតជាច្រើន បានផ្ទុះសំណើចយ៉ាងខ្លាំង ទៅលើរូបភាពចំនួនពីរសន្លឹកដែលបង្ហាញឲ្យឃើញ ឆ្មាមួយក្បាលត្រូវម្ចាស់របស់វាពាក់ម៉ាស់ឲ្យ ដើម្បីការពារពីវីរុសកូរ៉ូណា កំឡុងពេលចេញទៅខាងក្រៅ។ ដោយសារតែម៉ាស់មានទំហំធំ និងមិនសមល្មមនឹងផ្ទៃមុខរបស់ឆ្មា ម្ចាស់បានចោះរន្ធចំនួនពីរសម្រាប់ភ្នែក ដែលមើលទៅដូចជារបាំងមុខអីចឹង។ ទន្ទឹមនឹងនេះ ក៏មានឆ្កែមួយក្បាល ត្រូវបានម្ចាស់របស់វា ពាក់ម៉ាស់ឲ្យ និងយកអាវភ្លៀងថង់ផ្លាស្ទិកទៅរុំព័ទ្ធខ្លួនទៀតផង។

បើទោះជាយ៉ាងណាក្ដី មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយអាចបញ្ជាក់បានទេថា វីរុសកូរ៉ូណាអាចនឹងឆ្លងទៅដល់សត្វចិញ្ចឹមឡើយ នេះបើយោងតាមប្រភពសារព័ត៌មាន China Press

សូមទស្សនារូបភាពខាងក្រោម៖

ឆ្មាពាក់ម៉ាស់
ឆ្មាពាក់ម៉ាស់
ឆ្មាពាក់ម៉ាស់
ឆ្មាពាក់ម៉ាស់
ឆ្កែពាក់ម៉ាស់
ឆ្កែពាក់ម៉ាស់
ឆ្កែពាក់ម៉ាស់និងរុំអាវភ្លៀង
ឆ្កែពាក់ម៉ាស់និងរុំអាវភ្លៀង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T