ស្ងាត់ៗ Lisa ប្តូរពណ៌សក់ រង្គើពេញអ៊ីនធើណែត សង្ស័យសម្ងំរៀបចំ Comeback ឆាប់ៗ!

//s5.kh1.co/9b/9bff83e0a5a410a8502a75fa5fc3145b0e717bcd.jpg
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជារឿងដ៏កម្រណាស់ នេះជាលើកទី១ហើយដែលឃើញ Lisa លាបសក់ពណ៌ខ្មៅបែបនេះ សង្ស័យនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះហើយ។

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តារាចម្រៀងស្រីកំពុងមានប្រជាប្រិយភាព លំដាប់ជួរមុខ Lisa សមាជិកក្រុម BLACKPINK បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ជាថ្មីម្តងទៀត ជាមួយនឹងម៉ូតសក់ថ្មីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីមួយរយៈមុននេះ Lisa បាន Surprise អ្នកគាំទ្រម្តងរួចមកហើយ ដោយនាងបានវែកសក់មុខពុះកណ្តាលបង្ហាញថ្ងាស ដែលជាបំណងប្រាថ្នារបស់អ្នកគាំទ្រ ចង់ឃើញជាយូរណាស់មកហើយ។ ដោយឡែក ស្រាប់តែថ្មីៗនេះ Lisa ក៏បានពញ្ញាក់អារម្មណ៍ហ្វេនម្តងទៀត ដោយនាងបានបង្ហោះរូបថតមួយសន្លឹកនៅលើ អ៉ីនស្តាក្រាមរបស់នាង ដោយនាងបានឈរកាច់រាង នៅមុខរថយន្តម៉ូដែលថ្មី ជាមួយនឹងម៉ូតសក់ពណ៌ខ្មៅក្រឹប ដែលជាម៉ូតសក់ដែលអ្នកគាំទ្រមិនធ្លាប់បានឃើញពីមុនមក ចាប់តាំងពីនាងបានចូលប្រឡូកវិស័យសិល្បៈ។

យ៉ាងណាមិញ ការផ្លាស់ប្តូរម៉ូតថ្មីរបស់ Lisa ត្រូវបានអ្នកគាំទ្រសន្និដ្ឋានថា អាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗខាងមុខនេះហើយ ពីព្រោះទើបតែលេចឮដំណឹងមកថា YG Entertainment ចង់ធ្វើការតបស្នងដល់អ្នកគាំទ្រ ដោយកំពុងតែរៀបចំធ្វើ Global Project ដ៏ធំមួយសម្រាប់ BLACKPINK នៅក្នុងខែមិនាខាងមុខនេះ៕

ទស្សនារូបភាពម៉ូតសក់ថ្មីរបស់ Lisa ខាងក្រោមនេះ  ៖

Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa ពុះសក់កណ្តាល
Lisa ពុះសក់កណ្តាល
Lisa លាបសក់ខ្មៅ
Lisa លាបសក់ខ្មៅ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ១៣ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T