1.   បាយសាច់ទា នៅម្តុំ Silom

យើងអាចរកបាយសាច់ទានេះបាន នៅតាមហាងចិននានាក្នុងទីក្រុងបាងកក ប៉ុន្តែអ្វីដែលយើងមិនអាចរំលងបាន គឺហាងបាយសាច់ទានៅម្តុំSilomដោយសារតែរសជាតិក៏ដូចជាតម្លៃសមរម្យ ក្នុងចន្លោះពី៤០បាតទៅ៥០បាត ក្នុងមួយចានលុយរៀលប្រហែល៥០០០៛ទៅ៦៥០០៛ ។

2.   បាយសម្ល នៅម្តុំ Silom

សម្រាប់អ្នកដែលចូលចិត្តទទួលទានបាយសម្ល យើងក៏អាចរកបាននៅម្តុំ Silom ផងដែរ ដោយមានជម្រើស​ជាច្រើន​មុខសម្រាប់ក្នុងការជ្រើសរើស ដោយតម្លៃរាយបាយមួយចាន៥បាត សម្លមួយចាន១០បាតតែប៉ុណ្ណោះ ៥០០៛​ ទៅ១៥០០៛ ។

3.   Sushi និង កាហ្វេ នៅម្តុំSilom

Silom អាចនិយាយបានថាជាឋានសួរសម្រាប់អ្នកដែលចូលចិត្ត Sushi និងកាហ្វេ ដោយ Sushi មួយប្រអប់​តម្លែតែ ៥០បាត​ ឬ៦៥០០៛​ តែប៉ុណ្ណោះ ក៏ដូចគ្នាសម្រាប់ភេ្ជសជៈសម្រាប់ តែក្រូចឆ្មាមានតម្លៃ ២០បាត ស្មើនឹង២៥០០៛ តែទឹកដោះគោគ្រប់ប្រភេទតម្លៃ ២៥បាត(៣០០០៛) និងកាហ្វេទឹកដោះគោតម្លៃ ៣០បាតស្មើ​នឹង៤០០០៛ ។

4.   បាយឆា នៅម្តុំChina Town

អ្នកដែលបានទៅដល់China Townប្រាដកជាឈ្លក់វង្វេងនឹងអាហារដ៏សំបូរបែបនៅទីនោះ តែក៏មិនអាចគេចផុត​ពីក្លិនដ៏ឈ្ងុយរបស់បាយឆា​ទាំងនេះបានដែរ ដោយតែវាមានជំរើសជាច្រើន៖

-បាយឆាពង ៦០បាត (៨០០០៛) ដូចក្នុងរូប

-បាយឆាសាច់គោ សាច់ជ្រូក សាច់មាន់ ៧០បាត (៩០០០៛)

-បាយឆាគ្រឿងសមុទ្រ ៨០បាត (១០០០០៛) ។

អ្នកគួរទៅលេងនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង៦ល្ងាចទៅ នោះនឹងកាន់តែប្លែកភ្នែកមិនខាន។

5.   សាច់អាំង នៅ ROT FAI TRAIN NIGHT MARKET

នេះជាផ្សាររាត្រីដ៏ល្បីបំផុតនៅប្រទេសថៃ ទីនេះមានអាហារគ្រប់បែបយ៉ាងដែល​លោកអ្នក​សាកល្បង​សាច់អាំង​បែបនេះ ដែលអាចទទួលទានបានពី៣ទៅ៤នាក់ មានតម្លៃត្រឹមតែ២៩៩បាត តែប៉ុណ្ណោះ ៤០០០០៛ ។

6.   ស៊ុបឆ្នាំងដី នៅ ROT FAI TRAIN NIGHT MARKET

អ្នកចូលចិត្តស៊ុបក៏មិនចាញ់សាច់អាំងប៉ុន្មានដែរ ដែលក្នុងឈុតមានតម្លៃចាប់ពី១២០បាតតែប៉ុណ្ណោះ (១៦០០០៛) ។

7.   ប្រហិតអាំង នៅ ROT FAI TRAIN NIGHT MARKET

ចូលចិត្តញាំប្រហិតមែនទេ មួយចង្កក់២០បាតតែប៉ុណ្ណោះ ២៥០០៛ ។

.   ទឹកក្រឡុក នៅ ROT FAI TRAIN NIGHT MARKET

នេះជាទឹកក្រឡុងដ៏ល្បីបំផុតនៅទីនោះ មួយ១២០បាត (១៦០០០៛) តែកុំភ្លេចណាត្រួវតម្រង់ជួរ ហើយអោយលុយគេមុនទៀត។

9. មីជប៉ុន នៅ ROT FAI TRAIN NIGHT MARKET

មីស៊ុបជប៉ុន ប៉ុន្តែមានទឹកស៊ុបច្រើនប្រភេទដូចជា ទឹកស៊ុបជប៉ុន តុងយាំឆ្អឹងស៊ុប ទឹកស៊ុបកូរ៉េ មីពង ៦០បាត (៨០០០៛)

-មីសាច់គោ ជ្រូក មាន់ ៩០បាត (១២០០០៛)

-មីគ្រឿងសមុទ្រ ១២០បាត (១៦០០០៛)

-មីគ្រឿងសមុទ្រ និងបង្កង ១៦០បាត (២១០០០៛) ។

10.   បង្អែមសង់ខ្យា នៅ ROT FAI TRAIN NIGHT MARKET

ចុងក្រោយគេគឺសម្រាប់អ្នកចូលចិត្តញាំបង្អែម គឺសង់ខ្យាជាច្រើនរស់ជាតិដូចជា សង់ខ្យាស្វាយ សង់ខ្យាពោត សង់ខ្យាធុរេន មួយចាន៨០បាតតែប៉ុណ្ណោះ ស្មើនឹង១០០០០រៀល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ