realme នឹងចូលរួមរួមព្រឹត្តិការណ៍ MWC ធំបំផុតលើសកលលោកផ្នែកបច្ចេកវិទ្យា ដោយនឹងតាំងបង្ហាញផលិតផល realme x50 Pro 5G!

//s5.kh1.co/53/5344100af0b8152822d94e767715dfbb96490df8.jpg
បច្ចេកវិទ្យា

 ១២-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

realme​​ ដែលជាម៉ាកសញ្ញាស្មាតហ្វូន ដែលមានការរីកចម្រើនលឿនបំផុត បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផល 5G ថ្មីជាមួយនឹងប្រធានបទ «ល្បឿននៃអនាគត»។

ភ្នំពេញ៖ realme​​ ដែលជាម៉ាកសញ្ញាស្មាតហ្វូន ដែលមានការរីកចម្រើនលឿនបំផុត បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផល 5G ថ្មីជាមួយនឹងប្រធានបទ «ល្បឿននៃអនាគត» នៅក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ2020 (MWC) ក្នុងទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ នៅម៉ោង 9:30 ព្រឹកថ្ងៃទី 24 ខែកុម្ភៈ (UTC + 01:00) ខាងមុខនេះ ។ កំពូលស្មាតហ្វូន 5G ដំបូងបង្អស់របស់ realme X50 Pro 5G នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើគេហទំព័រនៅពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះសបញ្ជាក់ឱ្យឃើញថា ម៉ាកសញ្ញាស្មាតហ្វូន realme នឹងបង្ហាញខ្លួនជាប្រវត្តិសាស្រ្តជាលើកដំបូងក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ (MWC) ដែលជាការតាំងពិព័រណ៍ទូរស័ព្ទដ៏ធំ នៅក្នុងឧស្សាហកម្មសារគមនាគមន៍លំដាប់ពិភពលោក។ ក្នុងនាមជាអ្នកពេញនិយមនៃ 5G ទូទាំងពិភពលោក ក្រុមហ៊ុន realme ដែលប្រកាន់ខ្ជាប់នូវទស្សនវិស័យ “dare to leap” នឹងបង្ហាញស្មាតហ្វូន 5G ដំបូងរបស់ខ្លួនគឺ realme X50 Pro 5G បំពាក់ដោយបន្ទះឈីបដំបូងនៃឈីប Qualcomm Snapdragon 865 5G ដែលដាក់នៅលើស្មាតហ្វូន។ ក្រុមហ៊ុន realme នឹងបន្តផ្ដល់ភាពភ្ញាក់ផ្អើលដល់អតិថិជនលើសពីការរំពឹងទុក។

រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាផ្លូវការបង្ហាញពី realme X50 Pro 5G
រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាផ្លូវការបង្ហាញពី realme X50 Pro 5G

ស្មាតហ្វូន 5G ដំបូងបង្អស់ដែលបំពាក់ដោយឈីប Snapdragon 865 5G នឹងត្រូវដាក់ឱ្យដំណើរការឆាប់ៗនេះនៅក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យា Qualcomm Snapdragon លើកទី4 ដែលបានធ្វើឡើងនៅចុងឆ្នាំនេះ ក្រុមហ៊ុន Qualcomm បានប្រកាសថា realme នឹងក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់មួយក្នុងចំណោមស្មាតហ្វូនទាំងអស់ដែលបានបំពាក់ប្រព័ន Snapdragon 765G និង​​ Snapdragon 865 5G មុនគេបង្អស់។ ជាងនេះទៅទៀត នៅថ្ងៃទី 7 ខែមករា ឆ្នាំ2020 ស្មាតហ្វូន 5G ដំបូងបង្អស់របស់ realme ដែលបំពាក់ដោយប្រព័ន្ធ Snapdragon 765G “5G Youth flagship” នោះ បានដាក់លក់ម៉ូឌែល realme X50 5G ជាផ្លូវការនៅប្រទេសចិនហើយ។​ផលិតផលទាំងអស់សុទ្ធតែទទួលបានការគាំទ្រ និងកោតសរសើរពីអតិថិជន។

ក្រុមហ៊ុន realme កំពុងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ចេញស្នាដៃជាលើកដំបូងនៅក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ (MWC)។ ក្រុមហ៊ុន realme នឹងនាំមកនូវផលិតផលដ៏ពិសេសមួយគឺ realme X50 Pro 5G ដែលជាផលិតផលស្មាតហ្វូន 5G ដំបូងបង្អស់របស់ខ្លួន ដែលភ្ជាប់មកជាមួយបន្ទះឈីបជំនាន់ចុងក្រោយនៃប្រព័ន្ធ Snapdragon 865 5G។

ដ្បិតថាជាម៉ាកយីហោវ័យក្មេងមែនពិត ប៉ុន្តែក្រុហ៊ុន realme បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់ ដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 865 5G ដែលនេះមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ ទន្ទឹមគ្នានេះក្រុមហ៊ុន​ realme បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាញ ផ្គត់ផ្គង់ដែលតំណាងដោយក្រុមហ៊ុន Qualcomm ដែលអាចផ្តល់ជូនអតិថិជនទូទាំងពិភពលោកនូវបច្ចេកវិទ្យា និងផលិតផលទំនើបបំផុត។

realme នឹងខិតខំដើម្បីក្លាយជាម៉ាកបច្ចេកវិទ្យាដែលប្រកាន់ខ្ជាប់នូវទស្សនវិស័យ "Dare to Leap" ហើយនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ (MWC) ក្នុងនាមជាម៉ាកសញ្ញាឈានមុខគេលំដាប់ពិភពលោក។

ចាប់តាំងពីការបង្ហាញខ្លួនជាសាធារណៈមក realme បានរីកចម្រើនជាមួយនឹងគំនិត “Dare to Leap” និងផលិតផលស្មាតហ្វូនដែលមានការប្រកួតប្រជែងខ្ពស់។ យោងតាមស្ថិតិពិភពលោកដែលបានរាយការណ៍ដោយ Counterpoint បានឱ្យដឹងថា ការនាំចេញស្មាតហ្វូន realme សរុបនៅក្នុងត្រីមាសទី3 នៃឆ្នាំ2019 មានចំនួន លើសពី 10 លានគ្រឿង រហូតជាប់ចំណាត់ថ្នាក់ទី7 បើប្រៀបជាមួយទីផ្សារទូរស័ព្ទកំពូលៗនៅជុំវិញពិភពលោក។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2018 realme មានអត្រាកំណើនរហូតដល់ 808% ហើយបានក្លាយជាយីហោស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ realme ដែលជាយីហោផ្តោតលើទីផ្សាពិភពលោកកំពុងចារាចរណ៍យ៉ាងសកម្មនៅលើទីផ្សារធំៗចំនួន 25 នៅទូទាំងពិភពលោក​រួមមានប្រទេសចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ រុស្ស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបជាដើម។ នេះសបញ្ជាក់ឱ្យឃើញថា realme កំពុងមានឈ្មោះល្បីល្បាញពាសពេញពិភពលោក។

Official Poster of realme’s Debut at MWC
Official Poster of realme’s Debut at MWC

នៅឆ្នាំ2020 នេះ realme នឹងដើរតួជា “អ្នកពេញនិយមនៃពិភពបច្ចេកវិទ្យា និងកម្សាន្ត”។ ទន្ទឹមនឹងនេះដែរ realme បានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អតិថិជនវ័យក្មេងយ៉ាងពិសេស។ ជាមួយនឹងម៉ាស៊ីនភ្លោះនៃស្មាតហ្វូន និង AloT ក្រុមហ៊ុន realme នឹងបង្កើតជីវិតបែបទាន់សម័យ និងឆ្លាតវៃដែលពេញនិយមបំផុត។ ជាងនេះទៅទៀត realme យល់ពីតម្រូវការអតិថិជនវ័យក្មេង ហើយផ្តល់ជូនផលិតផលបច្ចេកវិទ្យាយ៉ាងទាន់សម័យជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក។

នៅពេលនេះ realme នឹងបង្ហាញខ្លួនជាយីហោស្មាតហ្វូនឈានមុខគេនៅក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ 2020 (MWC) ដែលជាព្រឹត្តិការណ៍ដ៏ធំនៅក្នុងឧស្សាហកម្មសារគមនាគមន៍អន្តរជាតិ។ ក្នុងនាមជាម៉ាកយីហោវ័យក្មេង realme នឹងបង្ហាញសក្ដានុពលរបស់ខ្លួនថាជា «ក្លាយជាអ្នកនិយមបច្ចេកវិទ្យាយ៉ាងទាន់សម័យ» ដែលមិនត្រឹមតែជាជំហានដ៏ធំមួយក្នុងការកសាងម៉ាកយីហោ realme ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចាប់ផ្តើមដ៏សំខាន់ជាមួយនឹងជំហានថ្មីរបស់ realme ក្នុងបេសកកម្មនៅឆ្នាំ2020 នេះផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់នេះ៖ https://www.facebook.com/realmeCambodia/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T