បុរសមហាកំលាំង ដែលជាអ្នកឈ្នះជើងឯក ក្នុងការប្រកួត “បុរសមហាកំលាំង ប្រចាំប្រទេសសឹង្ហបុរី” ក្នុងឆ្នាំ២០១២ ដែលមានឈ្មោះថា Jen Li Sheng អាយុ ២៨ឆ្នាំ បានឈ្នះការប្រកួត “បុរសមហាកំលាំង ប្រចាំប្រទេសសឹង្ហបុរី” លើកទី២ ក្នុងឆ្នាំ២០១៣នេះ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល ៤ម៉ោងរួចមក ដែលបង្ហាញឲ្យឃើញថា គាត់គឺពិតជាមានកំលាំងខ្លាំងចម្លែក ខុសពីអ្នកដ៏ទៃទៀត។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា លោក Jen Li Sheng បានចូលរួមក្នុងវិញ្ញាសារ “បុរសមហាកំលាំង” និងប្រពន្ធរបស់គាត់ឈ្មោះ Cheryl Foo អាយុ ២២ឆ្នាំ បានចូលរួម ក្នុងវិញ្ញាសារ “ស្រ្តីមហាកំលាំង” ដែលពួកគេទាំងពីរនាក់ បានឈ្នះជើងឯកក្នុងការប្រកួតនេះ ហើយទទួលបានរហ័ស្សនាមថា “ប្តីប្រពន្ធមហាកំលាំង ប្រចាំប្រទេសសឹង្ហបុរី”។

ដូចគ្នានេះដែរ ក្នុងការប្រកួតនេះ លោក Jen Li Sheng បានឈ្នះក្នុងការប្រកួត ដោយលោកបាន លើករថយន្តទំងន់ ១.៥តោនឲ្យហើបពីដី បានរយៈ ១នាទី និងដើរចម្ងាយ ២០ម៉ែត្រ ដោយដៃម្ខាងកាន់ធុងដែលមានទំងន់ ១៣៥គីឡូក្រាម សរុប ២៧០គីឡូក្រាម ដោយប្រើរយៈពេលតែ ១៤.០៥វិនាទីប៉ុណ្ណោះ និងអ្វីដែលពិសេសនោះ គឺលោក Jen Li Sheng បានទប់នូវកង់រថយន្ត ដែលមានទំងន់ ៣៥០គីឡូក្រាម បានរយៈពេល ១០៥.១១វិនាទីឯណោះ។

ចំនែកឯប្រពន្ធរបស់លោក Jen Li Sheng គឺអ្នកស្រី Cheryl Foo បានឈ្នះក្នុងការប្រកួត ដោយនាងបាន រុញរថយន្តទំងន់ ២តោន ចម្ងាយ ២០ម៉ែត្រ ដោយប្រើរយៈពេលអស់ ៣០.១១វិនាទី និងដើរចម្ងាយ ២០ម៉ែត្រ ដោយដៃម្ខាងកាន់ធុងទំងន់ ៥០គីឡូក្រាម សរុប ១០០គីឡូ ដោយប្រើរយៈពេលអស់ ៧.៩៥វិនាទីប៉ុណ្ណោះ។








ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]