ក្រោយជួបព្យុះភ្លៀង! Love Riya បង្ហើបថាបើយកប្តីក្រោយ មិនយកប្ដីក្មេងដូចមុនទៀត ព្រោះតែ..... (មានវីដេអូ)

//s5.kh1.co/dc/dcf9e17c59b3b185096f131b582645ad817d16d1.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Love Riya បានលែងលះជាមួយស្វាមីមែន តែនាងកាន់តែមានហាងឆេងជាមុន នាងបាននិយាយថា បើយកប្តីក្រោយ មិនយកប្ដីក្មេងស្អាតបែបនេះទៀត

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ តារាហ្វេសប៊ុក Love Riya ដែលកំពុងមានការចាប់អារម្មណ៍លើ ជីវិតគ្រួសាររបស់នាង ក្រោយជួបព្យុះភ្លៀង បញ្ហាសង្គ្រាមផ្ទុះឡើង មានការលែងលះគ្នា ខណៈពេល នាងរៀបការទើបតែបាន១ឆ្នាំប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាបច្ចុប្បន្ន នាង និងស្វាមី បានលែងលះគ្នារួចហើយក៏ដោយ ក៏នាងនៅតែបំពេញការងារយ៉ាងមមាញឹកជាមួយការលក់ Online ។ ដោយថ្មីៗនេះ យើងឃើញថាក្រោយមានរឿងអាស្រូវលែងលះជាមួយនឹងស្វាមី តារាហ្វេសប៊ុកល្បីរូបនេះក៏បានលេចមុខជាបន្តបន្ទាប់ និងមានហាងឆេងមិនធម្មតា បានទៅថតសម្អាងការ ក៏ដូចជាទទួលការងារជាច្រើន ស្របពេលដែល រឿងគ្រួសារនៅតែមិនដាច់ស្រឡះ នៅមានអ្នកតាមដាននៅឡើយនោះទេ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាងឡើងកម្មវិធី ពេញចិត្ត ឬអត់ តារាហ្វេសប៊ុកសាច់សខ្ចីរូបនេះ បាននិយាយពីជិវិតរឿងស្នេហា ហើយនាងក៏បាននិយាយបន្ថែមថា៖

បើខ្ញុំ យកប្ដីក្រោយ គឺខ្ញុំមិនយកប្ដីក្មេងដូចមុនឡើយ ព្រោះមានអារម្មណ៍ថាគាត់មិនស្រលាញ់យើងស្មោះ ហើយពេលនេះនាងក៏ខ្លាច នឹងការទទួលយកអ្នកថ្មី ខណៈខ្ញុំមានបទពិសោធន៍ ផ្អែមល្ហែមតែក្នុងឡាយ តែបែរនៅក្រៅផ្សេង។ ហើយប្រសិនបើយកអ្នកថ្មី មិនចង់ឲ្យ ម្នាក់នោះប្រកាន់ពីអតីតកាល ម្យ៉ាងទៀតខ្ញុំក៏មិនគិត ថាម្នាក់នោះមាន ឬក្រនោះទេ ឲ្យតែស្រលាញ់ស្មោះ ដោយខ្ញុំមិនកំណត់ថាពេលណា នឹងទទួលយកអ្នកថ្មី គ្រាន់តែយូរហើយ និងឆាប់ 

សម្ដី Love Riya

សូមទស្សនាវីដេអូខាងក្រោមនេះ៖

 Love Riya
 Love Riya
 Love Riya
 Love Riya
 Love Riya និង តាប៊ុយ
 Love Riya និង តាប៊ុយ
 Love Riya និង ម៉ា ដូណា
 Love Riya និង ម៉ា ដូណា
Love Riya ពេលសម្ភាសន៍
Love Riya ពេលសម្ភាសន៍
Love Riya ពេលសម្ភាសន៍
Love Riya ពេលសម្ភាសន៍
វីដេអូ សម្ភាសន៍ Love Riya
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T