កូន១ហើយ! តែកុំមើល គង់ ចាន់ស្រីមុំ តែងខ្លួនឃ្យូតខ្លាំង មើលមួយភ្លែតស្មានតែ ក្រមុំមកពីណា

//s5.kh1.co/3d/3d97747b37b6e9ff5194419743a0f68fc10099ed.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គង់ ចាន់ស្រីមុំ បង្ហោះរូបថត ជាមួយនឹងសម្លៀកបំពាក់បែប ស្អាត ឃ្យូតៗសាកសមជាមួយនឹងរាងតូចច្រឡឹង ដែលក្រឡេកមើលមួយភ្លែតអាចច្រឡំជាមួយតារាកូរ៉េបាន

ភ្នំពេញ៖ ទោះបីជា គង់ ចាន់ស្រីមុំ មានវ័យកាន់តែជ្រេបន្តិច និងមានបុត្ររួចទៅហើយ ក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះនៅតែស្រស់ស្អាត និងលេងម៉ូតខោរអាវថ្មីៗប្លែក ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន ជាពិសេសហ្វេនៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះមិនបានចេញមុខក្នុងការងារសិល្បៈច្រើន ដូចមុនក៏ដោយតែ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតប្រចាំថ្ងៃ ជាមួយគ្រួសារដ៏តូចមួយ ដែលមានភាពពោរពេញដោយសុភមង្គល។  

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តារាស្រីរូបនេះនិយមលេងខ្លួនប្លែកៗ ជាមួយនឹងសម្លៀកបំពាក់បែបពេញនិយម ស្អាត ឃ្យូតៗសាកសមជាមួយនឹងរាងតូចច្រឡឹង ដែលមើលទៅគួរឲ្យទាក់ទាញ ធ្វើឲ្យហ្វេនមួយចំនួនមើលសឹងតែមិនស្គាល់ ស្របពេលដែលនាងតែងតែបង្ហាញខ្លួនជាមួយនឹងការតែងខ្លួនប្លែកៗជានិច្ច។

ជាពិសេសការតែងខ្លួនបែបស៊ីវិល័យ ស្ទាយ៌ថ្មីៗ បែបកូរ៉េៗយ៉ាងស្រស់ស្អាត អ្នកណាមិនដឹងស្មានថានៅក្រមុំ មិនទាន់មានកូន និងប្តីនោះទេ។ តាមរយៈរូបភាពទាំងនេះ បានធ្វើឲ្យហ្វេនជាច្រើនមានការចាប់អារម្មណ៍ និងសរសើរជាមួយនឹងការតែងខ្លួនរបស់នាងគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ​និង គឹម សីហា
គង់ ចាន់ស្រីមុំ​និង គឹម សីហា
គង់ ចាន់ស្រីមុំនិង គឹម សីហា
គង់ ចាន់ស្រីមុំនិង គឹម សីហា
គង់ ចាន់ស្រីមុំ គឹម សីហា និងកូនស្រី
គង់ ចាន់ស្រីមុំ គឹម សីហា និងកូនស្រី
គង់ ចាន់ស្រីមុំ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T