Actart Band ក្រុមតន្ត្រី pop ថៃ នឹងច្រៀងផ្ទាល់នូវបទចម្រៀងមនោសញ្ចេតនាល្បីៗរបស់ខ្លួន ក្នុងកម្មវិធី «Boostrong Music On Fire»! (មានវីដេអូ)

//s5.kh1.co/23/233f029ee91036f1d2c0c02f30c828b5fd16f6d8.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុម Actart Band នឹងមកបកស្រាយបទចម្រៀងបែបមនោសញ្ចេតនាដ៏ល្បីរបស់ខ្លួនដោយផ្ទាល់ក្នុងកម្មវិធី «Boostrong Music On Fire»។

ភ្នំពេញ៖ កាលពីខែមករា ទស្សនិកជនក៏ដូចជាអ្នកគាំទ្របានទស្សនា និងចូលរួមសប្បាយរីករាយជាមួយតារាចម្រៀងថៃលោក Toey Atibodin ដែលជាម្ចាស់បទ Ngut Toeung Ngut ដ៏ល្បីនៅប្រទេសថៃក្នុងកម្មវិធី «Boostrong Music On Fire» រួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកនៅខែកុម្ភៈនេះ ដែលជាខែនៃសេចក្តីស្រឡាញ់នោះ នឹងមានក្រុមចម្រៀង pop ថៃ មួយក្រុមទៀត គឺក្រុម Actart Band នឹងមកបកស្រាយបទចម្រៀងបែបមនោសញ្ចេតនាដ៏ល្បីរបស់ខ្លួនដោយផ្ទាល់ក្នុងកម្មវិធី «Boostrong Music On Fire»

  ក្រុម Actart Band
  ក្រុម Actart Band

បទចម្រៀងដែលក្រុម Actart Band លើកយកមកបកស្រាយមានចំនួនបួនបទមានដូចជាបទ Nork Jak Cheu Chan បទនេះមានភាពល្បីល្បាញខ្លាំងដោយទទួលបានអ្នកចូលទស្សនារហូតដល់ទៅ ១៩៤,០០០,០០០ ដង (មួយរយកៅសិបបួនលានដង) នៅលើបណ្តាញសង្គមយូធូប ចំណែកមួយបទទៀតក៏តាមប្រកៀកប្រកិតបទខាងលើដែរនោះគឺបទ Kor Yung Pen Thur ដោយទទួលបានអ្នកទស្សនារហូតដល់ ១១៦,០០០,០០០​ ដង (មួយរយដប់ប្រាំមួយលានដង) លើបណ្តាញសង្គមយូធូបដូចគ្នា និងពីរបទចុងក្រោយចំណងជើង Kao Kom Loy និងបទ Thar Bung Ern

  ក្រុម Actart Band
  ក្រុម Actart Band
  ក្រុម Actart Band
  ក្រុម Actart Band

បទចម្រៀងទាំងបួនបទនេះសុទ្ធសឹងតែជាបទបែបមនោសញ្ចេតនាស្នេហាដែលបែកបាក់ទៅហើយ បន្សល់នូវអនុស្សាវរីយ៍ និងការនឹករលឹកតែមិនអាចត្រឡប់ទៅដូចដើមបាន គឺបានត្រឹមតែអង្គុយនឹកឃើញរឿងដែលកន្លងហួសទៅហើយ។

ចង់ជួបផ្ទាល់ជាមួយក្រុមតន្ត្រី pop  Actart Band កុំភ្លេចមកជួបគ្នានៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងកម្មវិធីតន្ត្រី «Boostrong Music On Fire» ចាប់ពីវេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅស្ទីតយោ ភី អិន អិនព្រែកព្នៅ៕

  ក្រុម Actart Band
  ក្រុម Actart Band
  ក្រុម Actart Band
  ក្រុម Actart Band
  ក្រុម Actart Band
  ក្រុម Actart Band

ទស្សនាបទចម្រៀងទាំងបីបទខាងក្រោម៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T