អ្នកវិទ្យាសាស្ត្រ៖ ​មនុស្សប្រមាណ​៥០ម៉ឺននាក់ អាចនឹងឆ្លងវីរុស​កូរ៉ូណានៅទីក្រុងវូហាន​​ក្នុងរយៈពេលប៉ុន្មាន​សប្តាហ៍ខាងមុខ

//s5.kh1.co/c2/c29f489bd3712a3a91ac9293908e261889d6a12f.png
សង្គម

 ១១-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រនិយាយថា យ៉ាងហោចណាស់មនុស្ស ៥០០.០០០ នាក់អាចឆ្លងវីរុសនេះនៅវ៉ូហាន​ក្នុងរយៈប៉ុន្មានសប្តាហ៍ខាងមុខនេះ

ចិន៖ យោងតាមរបាយការណ៍មួយបានបង្ហាញ​ថា យ៉ាងហោចណាស់មានមនុស្សប្រមាណ​ ៥០ម៉ឺននាក់ អាចនឹងឆ្លងវីរុស​កូរ៉ូណានៅទីក្រុងវូហានប្រទេសចិន​​ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ​ ដែល​វាជាទីតាំង​​​កំពុងផ្ទុះឡើងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកដើរ​ឥវ៉ាន់ក្នុងផ្សារទំនើបពាក់ម៉ាសការពារវីរុសកូរ៉ូណា
អ្នកដើរ​ឥវ៉ាន់ក្នុងផ្សារទំនើបពាក់ម៉ាសការពារវីរុសកូរ៉ូណា

វីរុសដ៏កាចសាហាវនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់​ ១០១៨នាក់ ​និងឆ្លងដល់មនុស្សប្រមាណ ៤៣១០២នាក់ផ្សេងទៀត ​ហើយវាបន្តរីករាលដាលដល់ប្រទេស២៥ផ្សេងទៀតនៅលើពិភពលោក។ ​ក្នុងនោះដែរ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាភាគច្រើនគឺស្ថិតនៅ​ទីក្រុងវូហានខេត្តហ៊ូប៉ី។

អ្នកដើរ​ឥវ៉ាន់ក្នុងផ្សារទំនើបពាក់ម៉ាសការពារវីរុសកូរ៉ូណា
អ្នកដើរ​ឥវ៉ាន់ក្នុងផ្សារទំនើបពាក់ម៉ាសការពារវីរុសកូរ៉ូណា

ក្រុមអ្នកស្រាវជ្រាវ​មកពីសកលវិទ្យាល័យក្នុងទីក្រុងឡុងដ៍ បាន​ធ្វើការវិភាគពីការរីករាលដាល​នៃវីរុសកូរ៉ូណានៅក្នុងទីក្រុងវូហាន ហើយក្នុងនោះដែរ ក្រុមអ្នកស្រាវជ្រាវ​ទាំងនោះបានរកឃើញថា វីរុសកូរ៉ូណាទំនងជា​​ផ្ទុះឡើងខ្លាំងនៅពាក់កណ្តាល​​ខែកុម្ភៈ ហើយចំនួនប្រជាជននៅវូហានប្រហែល ១០ លាននាក់គឺនឹងស្ថិតនៅក្នុង​ហានិភ័យ​។

​បុគ្គលិកក្នុងផ្សារទំនើបពាក់ម៉ាសការពារវីរុសកូរ៉ូណា
​បុគ្គលិកក្នុងផ្សារទំនើបពាក់ម៉ាសការពារវីរុសកូរ៉ូណា

លោក Adam Kucharski សាស្រ្តាចារ្យរងផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលស្រាវជ្រាវបាន​និយាយថា៖​

ផ្អែកលើទិន្នន័យបច្ចុប្បន្នអាចបញ្ជាក់បានថា​ អត្រាអ្នកឆ្លងវីរុសកូរ៉ូណាអាចហក់ឡើងដល់៥% នៃចំនួនប្រជាជនក្នុងទីក្រុងវូហានទាំងមូល។​ លោកបញ្ជាក់ទៀតថា  យ៉ាងហោចណាស់មានមនុស្សម្នាក់ក្នុងចំណោមមនុស្ស២០នាក់​ អាចនឹងត្រូវឆ្លងវីរុសកូរ៉ូណានៅពេលដែលវាកាន់តែរីករាលដាលខ្លាំង​ឡើង។

Adam Kucharski
អ្នក​ដំណើរពាក់ម៉ាស់​ដើរនៅខាងក្រៅស្ថានីយ៍រថភ្លើងមួយ​ក្នុងខេត្ត​ហ៊ូប៉ី ភាគខាងត្បូងប្រទេសចិន
អ្នក​ដំណើរពាក់ម៉ាស់​ដើរនៅខាងក្រៅស្ថានីយ៍រថភ្លើងមួយ​ក្នុងខេត្ត​ហ៊ូប៉ី ភាគខាងត្បូងប្រទេសចិន

គិតត្រឹមយប់ថ្ងៃអាទិត្យ រដ្ឋាភិបាលប្រចាំខេត្តហ៊ូប៉ី​បានធ្វើការវាយតម្លៃថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងខេត្តបានកើនឡើងដល់ ២៩,៦៣១នាក់​ ដោយក្នុងនោះដែរមាន ១៦,៩០២នាក់នៅទីក្រុងវ៉ូហាន។​ ហើយបើយោងតាមការវាយតម្លៃរបស់រដ្ឋាភិបាលចិនបានឱ្យដឹងទៀតថា ​អត្រាអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា​មានប្រហែល ៤%​៕

អ្នក​ដំណើរពាក់ម៉ាស់​​ការពារវីរុសកូរ៉ូណា
អ្នក​ដំណើរពាក់ម៉ាស់​​ការពារវីរុសកូរ៉ូណា
ប្រជាជនពាក់ម៉ាសបិទ ដើរនៅផ្សារទំនើបមួយកន្លែងនៅទិក្រុងតៃប៉ិ កោះតៃវ៉ាន់  
ប្រជាជនពាក់ម៉ាសបិទ ដើរនៅផ្សារទំនើបមួយកន្លែងនៅទិក្រុងតៃប៉ិ កោះតៃវ៉ាន់  
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T