រំជួលចិត្ត! នៅ សូនីតា ទម្លាយចរិតស្វាមី ទោះកំពុងសង្គ្រោះបន្ទាន់ ក្នុងបន្ទប់ ICU ក៏លោកនៅបារម្ភគ្រួសារបែបនេះ

//s5.kh1.co/9e/9e3c209d4baef4614d7ee0a8cd88b120100db318.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បើទោះបីជាបច្ចុប្បន្នលោក ទិត្យ ថាវរិទ្ធ មិនអាចក្រោកដើររួចយ៉ាងណាក្តី ប៉ុន្តែលោកនៅតែបង្ហាញពីភាពព្រួយបារម្ភចំពោះប្រពន្ធកូនមិនប្រួលប្រែ ពិតជាគួរឲ្យរំភើបចិត្តណាស់។

ភ្នំពេញ៖ បើទោះបីជា បច្ចុប្បន្ននេះលោក ទិត្យ ថាវរិទ្ធ ដែលជាស្វាមីរបស់តារាសម្តែងស្រី នៅ សូនីតា មានបញ្ហាសុខភាពត្រូវអង្គុយលើរទេះរុញយ៉ាងណាក្តី ប៉ុន្តែលោកក៏ទទួលបានកម្លាំងជំរុញចិត្តយ៉ាងធំធេង ពីភរិយាក៏ដូចជាកូនជាទីស្រលាញ់ ដែលទើបនឹងចាប់កំណើតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ តារាសម្តែងស្រី និងជាអ្នកម្តាយសម័យថ្មី នៅ សូនីតា ក៏បានធ្វើការបង្ហោះជាសារយ៉ាងវែងអន្លាយ និយាយរៀបរាប់អំពីទុក្ខលំបាក និងក្តីស្រលាញ់យ៉ាងច្រើនលើសលប់ ដែលនាងទទួលបានពីស្វាមីជាទីស្រលាញ់ ដោយលោកតែងតែផ្តល់ឲ្យនាង និងកូន បើទោះបីជាខ្លួនកំពុងតែមានជំងឺក៏ដោយ។

ដោយក្នុងនោះនាងបានរៀបរាប់ថា៖

អនុស្សាវរីយ៍កម្សត់ពីរនាក់ប្តីប្រពន្ធ​ និងពូភាពម្នាក់ទៀត​នៅក្នុង​ ambulance ពីសៀមរាបទៅប្រទេសថៃ​ យំលែងគិតពីខ្លួនសរសៃខ្ចី ឬទាស់ទេ​ ទាំងដឹងថាជិះឡានហ្នឹងប្រាកដជាពុលក្អួត​ តែទៅជាលែងអី​ អ្នកណាសួរអីក៏លែងឆ្លើយ​ អាណិតប្តីខ្លាំងណាស់​ដែលមិនអាចកម្រើកសូម្បីតែដៃ បេីកភ្នែកមឹសៗមេីលប្រពន្ធខ្លាចប្រពន្ធពុលឡាន​អស់កំលាំង​ឆ្លៀតបារម្មណ៏ពីប្រពន្ធ ឲ្យប្រពន្ធសម្ងំគេង​ ទាំងដែលខ្លួនសល់កម្លាំងប្រហែល២០ភាគរយ​ ទៅដល់ប្រទេសថៃគេបានដាក់បងនៅបន្ទប់​ ICU មិនឲ្យចូលសូម្បីតែប្រពន្ធ តែខ្ញុំសុំពេទ្យក្រាលកន្ទេលគេងជិតប្តីក៏បាន ព្រោះគាត់រកតែខ្ញុំទេ​ដែលអាចដឹងពីគ្រប់យ៉ាងរបស់គាត់ ពេទ្យនៅតែមិនឲ្យ ។

សម្តី នៅ សូនីតា
  លោក ទិត្យ ថាវរិទ្ធ
  លោក ទិត្យ ថាវរិទ្ធ

បន្ថែមពីនេះ នាងក៏បានរៀបរាប់ពីទំហំចិត្តស្រលាញ់ ក្តីមេត្តាមើលថែពីស្វាមីកាលពីលោកនៅសុខភាពមាំមួន លោកតែងតែផ្តល់ការយកចិត្តទុកដាក់ចំពោះនាងជានិច្ចគ្រប់វេលា មិនថាតែពេលលោករវល់យ៉ាងណា ក៏លោកនៅតែឆ្លៀតពេលសម្រាប់នាងផងដែរ។ ដោយឡែក នៅពេលនេះ សូម្បីតែលោកកំពុងតែឈឺមិនអាចក្រោកដើររួចទៅហើយ ក៏លោកនៅតែបារម្ភពីនាងនិងកូន ដោយទង្វើទាំងនេះ ធ្វើឲ្យអ្នកនាង នៅ សូនីតា មិនរំជួលចិត្តមិនបាន ហើយនាងក៏តែងតែនៅក្បែរមើលថែស្វាមីរបស់នាងគ្រប់កន្លែង គ្រប់វិនាទី ចាំលើកទឹកចិត្តស្វាមីជានិច្ចផងដែរ៕

  លោក ទិត្យ ថាវរិទ្ធ
  លោក ទិត្យ ថាវរិទ្ធ
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T