រៀបការមិនទាន់ បានប៉ុន្មានផង! ទៀង មុំសុធាវី ចេញចម្រៀង បញ្ជាក់ក្ដីស្រលាញ់ចំពោះស្វាមី យ៉ាងស្វីត (មានវីដេអូ)

//s5.kh1.co/81/810e4a40751a2662be0c4e3d1f6c00d8e25fbbeb.jpg
នារី

 ១១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពិធីមង្គលការ បានបញ្ចប់ទៅដោយរលូន មិនទាន់បានមួយអាទិត្យផង ស្រាប់តែកាលពីថ្ងៃទី១០ ខែកុម្ភៈម្សិលមិញនេះ អ្នកនាង ទៀង មុំសុធាវី បានបង្ហោះនូវបទចម្រៀងវីដេអូមួយបទ នៅលើផេកជាផ្លូវការរបស់ខ្លួន មានចំណងជើងថា «ទេវបុត្រស្នេហ៍» ដែលបទនេះនាងជាអ្នកនិពន្ធដោយខ្លួនឯងផ្ទាល់។

ភ្នំពេញ៖ បើនិយាយពីឈ្មោះ អ្នកនាង ទៀង មុំសុធាវី អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់រួចមកហើយ អំពីទេពកោសល្យនៃការច្រៀងរបស់គាត់ គឺពិតជាមានទឹកដម ច្រៀងបានពីរោះ និងមានមនោសញ្ចេតនាល្អ រីឯរូបសម្រស់វិញ ក៏មិនធម្មតា នាងពិតជាមានភាពស្រស់ស្អាតខ្លាំង ទើបធ្វើឲ្យប្រជាប្រិយភាពរបស់អ្នកនាង កាន់តែមានល្បីល្បាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែបើងាកមកមើលពីជីវិតអាពាហ៍ពិពាហ៍វិញ កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីស្រស់រូបនេះទើបតែចូលរោងជ័យរៀបការជាមួយបុរសម្នាក់ ដែលជាអ្នកមានមុខមាត់ក្នុងសង្គមម្នាក់់ ដោយបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងមានភ្ញៀវកិត្តិយស អ្នកសិល្បៈ មន្រ្តីអ្នកមានមុខមានមុខមាត់ក្នុងសង្គមជាច្រើនក៏បានអញ្ជើញចូលរួមផងដែរ។

ក្រោយពិធីមង្គលការ បានបញ្ចប់ទៅដោយរលូន មិនទាន់បានមួយអាទិត្យផង ស្រាប់តែកាលពីថ្ងៃទី១០  ខែកុម្ភៈម្សិលមិញនេះ អ្នកនាង ទៀង មុំសុធាវី បានបង្ហោះនូវបទចម្រៀងវីដេអូមួយបទ នៅលើផេកជាផ្លូវការរបស់ខ្លួន មានចំណងជើងថា «ទេវបុត្រស្នេហ៍» ខណៈពេលដែរ បទនេះអ្នកនាងជាអ្នកនិពន្ធដោយខ្លួនអ្នកនាងផ្ទាល់។

ហើយបទនេះដែរ តារាស្រីរូបនេះ បានច្រៀងរៀបរាប់អំពីក្ដីស្រលាញ់ ដែលមានចំពោះស្វាមី និងបានអរគុណដល់ស្វាមីដែលបានចូលក្នុងជីវិតអ្នកនាង អត្ថន័យយ៉ាងជ្រាលជ្រៅខ្លាំងតែម្តង៕
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា៖

ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំ​សុធា​វី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T