អាណិតគាត់ណាស់! វីរបុរសបាល់ទាត់របស់ប្រេស៊ីល Pele មិនអាចចេញក្រៅផ្ទះបានដោយសារតែ…..

//s5.kh1.co/14/148e3ab85c0a0e36eb289a064ebb38ff324fc3d3.jpg
កីទ្បា

 ១១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Pele ធ្លាក់ខ្លួនឈឺមិនអាចចេញក្រៅផ្ទះបាន

ប្រេស៊ីល៖ អតីតខ្សែប្រយុទ្ធ និងជាវីរបុរសរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលលោក Pele គឺមិនអាចធ្វើដំណើរចេញក្រៅផ្ទះបាននោះទេ ដោយសារតែលោកមិនអាចដើរបានទេបើសិនជាគ្មានជំនួយ នេះបើតាមការប្រាប់ឲ្យដឹងពីកូនប្រុសរបស់លោក Pele គឺលោក Edinho។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pele 
លោក Pele 

ខ្សែប្រយុទ្ធដែលជួយឲ្យប្រេស៊ីលឈ្នះពាន World Cup ចំនួន៣ដងត្រូវបានគេទទួលស្គាល់ថាគឺជាកីឡាករដែលល្អបំផុតមួយរូបនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។

បុរសវ័យ៧៩ឆ្នាំ Pele បច្ចុប្បន្នកំពុងតែមានបញ្ហាជំងឺនៅចង្កេះ ហើយលោកត្រូវការឈើច្រត់ជាជំនួយទើបអាចដើរបាន។ ជាមួយនឹងការបង្ហាញខ្លួននៅតាមទីសាធារណៈនៅប៉ុន្មានលើកចុងក្រោយនេះ គេសង្កេតឃើញលោកអង្គុយនៅរទេះរុញប៉ុណ្ណោះ។

លោក Pele 
លោក Pele 

ថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុក TV Globo កូនប្រុសលោក Pele លោក Edinho បាននិយាយយ៉ាងដូច្នេះថា៖

គាត់មានភាពខ្មាសអៀនខ្លាំង ហើយគាត់នៅតែផ្ទះទេ។

 Edinho

Pele គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដោយលោកអាចរកបាន ១,២៨១គ្រាប់ពីការបង្ហាញខ្លួនសរុប ១,៣៦៣ប្រកួត កំឡុងពេលលោកប្រកបអាជីពជាកីឡាករអស់រយៈពេល២១ឆ្នាំ។

លោក Pele កាលនៅជាកីឡាករ 
លោក Pele កាលនៅជាកីឡាករ 

គួរឲ្យដឹងផងដែរថា សុខភាពរបស់លោក Pele នៅប៉ុន្មានឆ្នាំចុងក្រោយនេះហាក់មានការចុះទ្រុឌទ្រោមខ្លាំង ហើយលោកក៏ទទួលបានការវះកាត់ត្រគាកផងដែរកាលពីឆ្នាំ២០១៥ កន្លងទៅ៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T