បច្ចេកវិទ្យា VR បានជួយឲ្យម្ដាយជួបមុខកូនស្រីម្ដងទៀត ក្រោយស្លាប់ច្រើនឆ្នាំ (មានវីដេអូ)

//s5.kh1.co/7b/7b8efd8e6bf1d759cfc12478033bf41dc3dc8484.jpg
បច្ចេកវិទ្យា

 ១១-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ម្ដាយជួបមុខកូនជាថ្មីម្ដងទៀត តាមរយៈបច្ចេកវិទ្យា VR ទោះបីជាកូនស្លាប់ហើយក៏ដោយ(មានវីដេអូ)

កូរ៉េ៖ ជាការពិតណាស់ បច្ចេកវិទ្យាសព្វថ្ងៃមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានបម្រើជាប្រយោជន៍ដល់មនុស្សផងដែរ។ ជាក់ស្ដែង កម្មវីធីទូរទស្សន៍របស់កូរ៉េមួយបានប្រើបច្ចេកវិទ្យា Virtual Reality (VR) ដើម្បីឲ្យម្ដាយម្នាក់បានជួបជាមួយនឹងកូនស្រីដែលស្លាប់កាលពីឆ្នាំ ២០១៦ កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា « ជួបអ្នក » បានរំលឹករឿងរ៉ាវរបស់គ្រួសារមួយ ក្រោយបាត់បង់កូនស្រីអាយុ ៧ ឆ្នាំ ដែលស្លាប់ដោយសារជំងឺ។

ម្ដាយកំពុងពាក់ VR
ម្ដាយកំពុងពាក់ VR

ក្នុងកម្មវីធីនេះដែរ ម្ដាយកូនទាំងពីរអាចប៉ះគ្នា និងសន្ទនាទៅវិញទៅមក។ Jang Ji-sung ដែលត្រូវជាម្ដាយរបស់ក្មេងស្រីអាយុ ៧ ឆ្នាំខាងលើឈ្មោះ Nayeon បានពាក់ឧបករណ៍ VR នៅលើក្បាល។ នាងត្រូវបានគេដឹកដៃចូលទៅក្នុងសួនច្បារសម្បនិមិត្តមួយហំព័ទ្ធដោយផ្ទាំងពណ៌បៃតង ដែលមានកូនស្រីជាទីស្រលាញ់របស់នាង ស្លៀករ៉ូបពណ៌ស្វាយកំពុងឈរចាំនៅទីនោះដោយស្នាមញញឹម។

កូនស្រី
កូនស្រី

ក្មេងស្រីតូច ដែលមានកែវភ្នែកភ្លឺថ្លា សក់ពណ៌ខ្មៅរលោង និងម្ដាយរបស់នាង បានសម្ដែងការនឹករលឹកដល់គ្នាទៅវិញទៅមក។

ដំបូង អ្នកស្រី Ji-sung មានការស្ទាក់ស្ទើមិនហ៊ានរប៉ះជាមួយនឹងក្មេងស្រីឌីជីថលនោះឡើយ តែដោយសារ Nayeon បានទទូចឲ្យកាន់ដៃរបស់នាង។ ស្រ្តីជាម្ដាយបានបង្ហូរទឹកភ្នែក ក្រោយបានចាប់កាន់ដែកូនស្រី។ លើសពីនេះទៀត ឪពុក រួមទាំងបងប្អូនរបស់ Nayeon ដែលកំពុងអង្គុយទស្សនាផ្ទាល់នៅទីនោះ ក៏បានសម្រក់ទឹកភ្នែកផងដែ។

ម្ដាយ និងកូនស្រី
ម្ដាយ និងកូនស្រី

យ៉ាងណាមិញ អ្នកស្រី Ji-sung បានសរសេរនៅលើប្លុក(blog)ថា ការបង្កើតកម្មវីធីនេះឡើង ដើម្បីជួយអ្នកដ៏ទៃដែលបាត់បង់សាច់ញាតិដូចនាង ឲ្យពួកគេបានជួបគ្នាតាមរយៈបច្ចេកវិទ្យា VR។ ហើយអ្នកស្រីសង្ឃឹមថា ទស្សនិកជននឹងចងចាំ Nayeon បន្ទាប់ពីទស្សនាកម្មវិធីមួយនេះ៕

មានវីដេអូខាងក្រោម៖

កូនស្រី
កូនស្រី
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T