កងកម្លាំងអវកាសរបស់អាមេរិក បាននិយាយថា ផ្កាយរណបរបស់រុស្ស៊ីកំពុងឃ្លាំមើល ផ្កាយរណបរបស់ខ្លួន

//s5.kh1.co/0b/0be70781301cf529a382fc4cc88057061a727f13.jpg
បច្ចេកវិទ្យា

 ១១-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សកម្មភាពដ៏ចម្លែករបស់ផ្កាយរណបរុស្ស៊ី បានបង្កើតជាចម្ងល់ មកកាន់សហរដ្ឋអាមេរិក។

អាមេរិក៖ យោងតាមមេបញ្ជាការកងកម្លាំងអវកាសរបស់អាមេរិក ដែលជាកងកម្លាំងយោធាថ្មីបំផុត បានឲ្យដឹងថា ផ្កាយរណបរុស្ស៊ីបានបង្ហាញឥរិយាបថមិនធម្មតានិងគួរឲ្យរំខាន នៃការតាមដានផ្កាយរណបរបស់អាមេរិក នៅក្នុងគន្លងគោចរ។ លោក John Raymond ដែលជាមេបញ្ជាការអវកាសអាមេរិកនិងជាប្រធានប្រតិបត្តិការអវកាសរបស់កងកម្លាំងអវកាស បាននិយាយនៅក្នុងសេចក្ដីថ្លែងការកាលពីថ្ងៃចន្ទថា កាលពីខែវិច្ឆិកា រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបមួយ ដែលក្រោយមកទៀត ក៏បានបញ្ចេញផ្កាយរណបទី២របស់ខ្លួនមួយទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាងបង្ហាញពី សកម្មភាពឈ្លានពាន របស់ផ្កាយរណបរុស្ស៊ីមកលើអាមេរិក ដែលពណ៌ផ្កាឈូកតំណាងឲ្យផ្កាយរណបរុស្ស៊ី
រូបតំណាងបង្ហាញពី សកម្មភាពឈ្លានពាន របស់ផ្កាយរណបរុស្ស៊ីមកលើអាមេរិក ដែលពណ៌ផ្កាឈូកតំណាងឲ្យផ្កាយរណបរុស្ស៊ី

លោកបានបន្តទៀតថា ផ្កាយរណបទាំងនេះបានកំពុងធ្វើចលនាយ៉ាងសកម្ម នៅក្បែរផ្កាយរណបរបស់រដ្ឋាភិបាលអាមេរិក និងមានឥរិយាបថស្រដៀងគ្នានឹងផ្កាយរណបមួយផ្សេងទៀតរបស់រុស្ស៊ី ដែលបានបង្ហោះក្នុងឆ្នាំ២០១៧ ហើយជាផ្កាយរណបដែលរដ្ឋាភិបាលរុស្ស៊ីបានកំណត់ថាជា «ផ្កាយរណបអធិការកិច្ច»។ ការអត្ថាធិប្បាយរបស់លោក Raymond គឺជាសេចក្ដីថ្លែងការណ៍សំខាន់ដំបូងបង្អស់ពីលំហអាកាស ហើយកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីអ្វីដែលពួកសត្រូវកំពុងធ្វើនៅលើអវកាស និងជាមូលហេតុមួយដែលសហរដ្ឋអាមេរិកបានបើកកងកម្លាំងយោធាថ្មីដំបូង ចាប់តាំងពីឆ្នាំ១៩៤៧ ក្នុងខែធ្នូ។

លោក  John Raymond
លោក  John Raymond

រដ្ឋបាលរបស់លោក Trump បានស្នើសុំថវិកាចំនួន១៨ពាន់លានដុល្លារ សម្រាប់កងកម្លាំងអវកាសនិងសកម្មភាពអវកាសផ្សេងៗ កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃថវិការបស់មន្ទីរបញ្ចកោណ។

លោក Yleem D.S. Poblete ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកត្រួតពិនិត្យសព្វាវុធ ការផ្ទៀងផ្ទាត់ និងការអនុវត្តតាម បានប្រាប់សន្និសីទថា សកម្មភាពរបស់ផ្កាយរណប២០១៧របស់រុស្ស៊ីនៅលើគន្លងគោចរ ហាក់ដូចជាមិនប្រក្រតី ជាមួយអ្វីៗដែលគេធ្លាប់ឃើញពីមុនមក ដូចជាតាមរយៈ ការត្រួតពិនិត្យនៅលើគន្លងគោចរ ឬសមត្ថភាពយល់ដឹងអំពីស្ថានភាពលើអវកាស រួមទាំងសកម្មភាពផ្កាយរណបត្រួតពិនិត្យផ្សេងទៀតរបស់រុស្ស៊ី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T