អស្ចារ្យណាស់! ផលិតករខ្មែររូបនេះ គ្រោងផលិតរឿងប្រវត្តិសាស្រ្ត «ព្រះបាទជ័យវរ្ម័នទី៧» ហ៊ានចំណាយទុនរហូតដល់....

//s5.kh1.co/8e/8efa836d8dc2b091790c52290f287a5bd48a3fb1.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ផលិតកម្ម មាតុចក្រ ជាផលិតកម្មមួយដែលតែងតែផលិតនូវខ្សែរឿងដ៏សម្រិតសម្រាំង មិនថាទាំងតួសម្ដែង បច្ចេកទេសនៃការថត សម្រាប់ចាក់បញ្ចាំងតាមរោងភាពយន្តនានា ទាំងក្នុងភ្នំពេញ និងតាមខេត្ត ជាពិសេសគេតែងឃើញផលិតកម្មនេះផលិតរឿងខ្មោច បែបភ័យរន្ធត់បានយ៉ាងល្អ។

ភ្នំពេញ៖ ទស្សនិកជនដែលនិយមតាមដានខ្សែភាពយន្តខ្មែរបែបភ័យរន្ធត់ ប្រាកដជាបានស្គាល់ហើយអំពីផលិតកម្ម មាតុចក្រ ជាផលិតកម្មមួយដែលតែងតែផលិតនូវខ្សែរឿងដ៏សម្រិតសម្រាំង មិនថាទាំងតួសម្ដែង បច្ចេកទេសនៃការថត សម្រាប់ចាក់បញ្ចាំងតាមរោងភាពយន្តនានា ទាំងក្នុងភ្នំពេញនិងតាមខេត្ត ជាពិសេសគេតែងឃើញផលិតកម្មនេះផលិតរឿងខ្មោច បែបភ័យរន្ធត់បានយ៉ាងល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមកផលិតកម្មនេះគឺទទួលបានការគាំទ្រជាច្រើន តាមរយៈរឿងមួយចំនួន ដូចជា « វិកលចរិក» «ធ្មប់» ហើយថ្មីៗនេះក៏មានរឿងមួយដែលកំពុងទទួលបានការគាំទ្រខ្លាំងដែលនោះគឺរឿង «ដើម្បីកូន»។

បន្ទាប់ពីរឿង« ដើម្បីកូន» កំពុងតែចាក់បញ្ចាំងតាមរឿងកុននានា ពេលនេះម្ចាស់គណនីហ្វេសប៊ុក កថា​ ជ័យ(ហ៊ុយ យ៉ាឡេង) ដែលជាចាងហ្វាងផលិតកម្មមាតុចក្រ និងជាផលិតករបានបង្ហោះ Teaser Poster ចំណងជើងរឿងមួយដែលគ្រោងនឹងផលិតនៅឆ្នាំ ២០២៥ គឺរឿង «ព្រះបាទជ័យវរ្ម័ន» ដែលលោកបានសរសេររៀបរាប់ថា៖

ខ្ញុំបម្រើវិស័យភាពយន្តនេះ ២០ឆ្នាំហើយ ក្ដីប្រាថ្នាធំបំផុតក្នុងជីវិតគឺផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧​ ដល់ពេលហើយ ព្រោះខ្ញុំពាក់កណ្ដាលជីវិតហើយ ខ្ញុំមិនអាចរង់ចាំបានទៀតទេ ទាន់នៅមានកម្លាំង មានបញ្ញា ស្មារតីល្អ ខ្ញុំសូមអញ្ជើញដល់ផលិតករ តារាភាពយន្តនិងជនរួមជាតិខ្មែរទាំងប្រុសស្រី ចូលរួមផលិតភាពយន្តប្រវត្តិសាស្រ្តនេះជាមួយខ្ញុំបាទ ថវិកាចំណាយផលិតខ្ទង់ ២៨,០០០,០០០,០០០៛ ស្មើនឹង ៧លានដុល្លារសហរដ្ឋអាមេរិក គ្រោងថតភាពយន្តនេះគឺនៅឆ្នាំ២០២៥ ខ្ញុំបាទនឹងចាប់ផ្ដើមបើកទទួលស្វាគមន៍ដល់ជនរួមជាតិទាំងអស់ចូលរួមសហការដោយក្ដីរីករាយ។

កថា ជ័យ

បន្ទាប់ពីលោកបានបង្ហោះនូវរូបភាពនោះហើយ គេឃើញមានអ្នកគាំទ្រជាច្រើន អន្ទះសារចង់ឲ្យផលិតកររូបនេះ ផលិតរឿងនេះឲ្យបានឆាប់ៗកាន់តែល្អ ម្យ៉ាងវិញទៀតយើងក៏មិនទាន់ដឹងដែលថា រឿងមួយនេះល្អមើលយ៉ាងណានោះទេ គឺមានតែរង់ចាំទស្សនានៅពេលក្រោយទាំងអស់គ្នា៕

ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
សាររបស់លោករៀបរាប់
សាររបស់លោករៀបរាប់
Teaser Poster
Teaser Poster
ហ៊ុយ យ៉ាឡេង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T