កម្រឃើញណាស់! កូនត្រីបាឡែនដ៏ធំ លោតចេញពីទឹក ធ្វើឲ្យភ្ញៀវទេសចរស្រែកហ៊ោលាន់ (មានវីដេអូ)

//s5.kh1.co/8b/8b2c74a8983e02001782e80abc0c248edc123505.jpg
សង្គម

 ១១-កុម្ភៈ-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

កូនត្រីបាឡែនដ៏ធំមួយក្បាល លោតទៅលើផ្ទៃទឹក ដើម្បីដកដង្ហើម

តុងកា៖ ទិដ្ឋភាពកម្រមួយ ពេលដែលកូនត្រីបាឡែនពូជ Humpback មួយក្បាលប្រវែងប្រមាណ៥ម៉ែត្រ និងទម្ងន់ប្រមាណ៤តោន លោតចេញពីទឹក ត្រូវបានថតជាប់ដោយលោក Erez Beatus វ័យ៤៥ឆ្នាំ ជាអ្នកជ្រមុជទឹកនៅកោះ Ha’apai ក្នុងរាជាណាចក្រតុងកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក Erez Beatus បានឲ្យដឹងថា នៅថ្ងៃនោះ កូនត្រីបាឡែនបានហែលពីក្រោយមេរបស់វា ហើយមួយសន្ទុះក្រោយមក វាក៏លោតផ្ងារខ្លួនទៅលើផ្ទៃទឹក ដើម្បីដកដង្ហើម។ ក្រុមភ្ញៀវទេសចរមានអារម្មណ៍ភ័យញ័រតិចតួច និងភ្ញាក់ផ្អើលក្នុងពេលតែមួយ ព្រោះពួកគេមិនរំពឹងនឹងបានឃើញទិដ្ឋភាពនេះឡើយ។ យ៉ាងណាមិញ មិនយូរប៉ុន្មានផង កូនត្រីបាឡែនក៏បានហែលចេញឆ្ងាយបាត់ទៅ។

គួរឲ្យដឹងដែរថា ត្រីបាឡែនពូជ Humpback ធ្លាប់បានចុះក្នុងបញ្ចីក្រហមជាសត្វងាយនឹងទទួលរងគ្រោះ តែបច្ចុប្បន្ននេះលែងជាការបារម្ភទៀតហើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T