ដំណើរការធ្វើតេស្ត​​ វ៉ាក់សាំងការពារពីវីរុសកូរ៉ូណា នៅលើសត្វជាលើកដំបូងបំផុត បានចាប់ផ្តើមហើយ

//s5.kh1.co/76/767190ed175b5bc0b01dc675b5fa25d643444c17.jpg
បច្ចេកវិទ្យា

 ១១-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

វ៉ាក់សាំងការពារវីរុសកូរ៉ូណា បានចាប់ផ្តើមធ្វើតេស្តនៅលើសត្វជាលើកដំបូង

ចិន៖ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា​ក្នុងប្រទេសចិនកាន់តែខ្លាំងឡើងមក ក្រុមអ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុនឱសថ និងស្ថាប័នផ្សេងៗបានប្រឹងប្រែងសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើតវ៉ាក់សាំងទប់ស្កាត់ការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ។ ហើយថ្មីៗនេះដែរ ក្រុមអ្នកស្រាវជ្រាវមកពីទីក្រុងសៀងហៃ បានផលិតគំរូវ៉ាក់សាំងថ្មីមួយ ដែលទើប​​តែបានធ្វើតេស្តនៅលើសត្វ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បន្ទាប់ពីចាក់រួច សត្វកណ្តុរនឹងត្រូវ​គេមើលថែនៅក្នុងមន្ទីរពិសោធន៍
បន្ទាប់ពីចាក់រួច សត្វកណ្តុរនឹងត្រូវ​គេមើលថែនៅក្នុងមន្ទីរពិសោធន៍

លោកវេជ្ជបណ្ឌិត Liu Zhongmin ប្រធានមន្ទីរពេទ្យសៀងហៃ ក្រោម​សាកលវិទ្យាល័យវេជ្ជសាស្ត្រតុងជីបាននិយាយថា៖

ការធ្វើតេស្តវ៉ាក់សាំងនៅលើសត្វកណ្តុរគឺគ្រាន់តែជា​កម្រិតបឋម​ប៉ុណ្ណោះ បន្ទាប់​ពីការរកឃើញធាតុសំខាន់ដែលមានប្រសិទ្ធិភាពអាចប្រឆាំងនឹងវីរុសនេះបាន វ៉ាក់សាំង​បន្ទាប់នឹងត្រូវបានគេបន្តធ្វើតេស្តនៅលើសត្វធំៗដូចជា សត្វស្វា។ ពេលនោះ​ហើយ វានឹងអនុញ្ញាតឱ្យយើងអាចវាស់វែងពីកម្រិតសុវត្ថិភាព ក៏ដូចជាប្រសិទ្ធភាពរបស់វ៉ាក់សាំងនោះ។ ​​លោកបានបន្តទៀតថា សត្វកណ្តុរ​ជាងមួយរយក្បាល នឹងត្រូវការប្រើប្រាស់ជាចាំបាច់​ក្នុងការធ្វើតេស្តនៅថ្ងៃអាទិត្យនេះ។

Liu Zhongmin
អ្នកវិទ្យាសាស្ត្រនិយាយថា វានឹងចំណាយពេលច្រើនថ្ងៃ ដើម្បីមើលថាតើសត្វកណ្តុរទាំងនេះនឹងអាចផលិតអង់ទិករការពារវីរុសឬយ៉ាងណា
អ្នកវិទ្យាសាស្ត្រនិយាយថា វានឹងចំណាយពេលច្រើនថ្ងៃ ដើម្បីមើលថាតើសត្វកណ្តុរទាំងនេះនឹងអាចផលិតអង់ទិករការពារវីរុសឬយ៉ាងណា

ការធ្វើតេស្តវ៉ាក់សាំងនៅលើសត្វគឺជាជំហាន​​មួយចាំបាច់ ​មុនពេលឈានទៅដល់ការបង្កើតវ៉ាក់សាំងពិតប្រាកដ​​ ដើម្បីឱ្យអ្នកវិទ្យាសាស្ត្រអាចធានាបាននូវប្រសិទ្ធភាពរបស់វា។ ហើយ​ស្របពេលជាមួយគ្នានេះដែរ មជ្ឈមណ្ឌល​​គ្រប់គ្រងនិងបង្ការជំងឺនៅទីក្រុងប៉េកាំងរបស់ប្រទេសចិន ក៏បាននឹងកំពុង​ធ្វើតេស្តវ៉ាក់សាំង​គំរូ​ការពារពីវីរុសកូរ៉ូណារបស់ខ្លួនដែរ៕

វេជ្ជបណ្ឌិត Liu Zhongmin៖ ​​ប្រសិនបើការធ្វើតេស្តលើសត្វបរាជ័យ លោកត្រូវរៀបចំនិងកែលម្អ​ឱ្យប្រសើរឡើង នូវរូបមន្តបង្កើតវ៉ាក់សាំង​ថ្មី
វេជ្ជបណ្ឌិត Liu Zhongmin៖ ​​ប្រសិនបើការធ្វើតេស្តលើសត្វបរាជ័យ លោកត្រូវរៀបចំនិងកែលម្អ​ឱ្យប្រសើរឡើង នូវរូបមន្តបង្កើតវ៉ាក់សាំង​ថ្មី
វ៉ាក់សាំងដែលមានប្រសិទ្ធិភាពពិតប្រាកដ ត្រូវឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់មុនពេលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ
វ៉ាក់សាំងដែលមានប្រសិទ្ធិភាពពិតប្រាកដ ត្រូវឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់មុនពេលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T