ម្តាយណាមិនរំភើប! ខួបកំណើតម្តាយឆ្នាំនេះ វី ឌីណែត ជូនកាដូសុទ្ធតែខ្សែដៃពេជ្រ

//s5.kh1.co/9d/9dee08a68ca4a96337e492326239c01b05db4110.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចូលឆ្នាំថ្មី តារាចម្រៀងស្រី វី ឌីណែត បានធ្វើរឿងរំភើបចិត្តដល់អ្នកមានគុណ ដោយជូនកាដូខ្សែដៃពេជ្រមួយខ្សែ រកបានពីកម្លាំងញើសឈាមរបស់នាង ជូនដល់អ្នកម្តាយក្នុងថ្ងៃខួបកំណើត។

ភ្នំពេញ៖ តារាចម្រៀងស្រី វី ឌីណែត ត្រូវបានគ្រប់គ្នាស្គាល់ថា នាងគឺជាកូនស្រីពៅបង្កើតតែមួយគត់ ដែលឆ្លងឈាមជ័រសិល្បៈពីលោកឪពុក គឺតារាចម្រៀងប្រុសជើងចាស់ល្បីឈ្មោះលោក ហួរ ឡាវី  ហើយបច្ចុប្បន្ននេះផងដែរ នាងកំពុងតែជ្រកក្រោមផលិតកម្មយក្ស រស្មីហង្សមាស និងទទួលបានប្រជាប្រិយភាពមិនតិចនោះទេ ពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទន្ទឹមនឹងការងារសិល្បៈកាន់តែកាក់កបផងដែរនេះ នៅក្នុងឆ្នាំថ្មីឆ្នាំ២០២០នេះ តារាចម្រៀងស្រីសម្លេងធ្ងន់ វី ឌីណែត ក៏បានធ្វើការ Surprise ខួបកំណើតដល់អ្នកម្តាយជាទីស្រលាញ់របស់នាងយ៉ាងរំភើបចិត្ត ជាមួយនឹងកាដូខ្សែដៃពេជ្រមួយខ្សែដ៏ស្រស់ស្អាត ដែលរកបានមកពីកម្លាំងញើសឈាមរបស់នាង រហូតធ្វើឲ្យអ្នកម្តាយរំភើប ញញឹមមិនមាត់មិនជិតតែម្តង។

មិនតែប៉ុណ្ណោះ កញ្ញា វី ឌីណែត ក៏បានធ្វើការបង្ហោះរូបមិនប៉ុន្មានសន្លឹក និងបានសរសេរជាសារជូនពរអ្នកម្តាយថា៖

Happy birthday to my ម្ចាស់ជីវិត ខ្ញុំ ​mom ជូនពរម៉ាក់សុខភាពល្អអាយុវែង នៅជាម្លប់ដល់កូនចៅទាំងអស់ love you mom៕

សាររបស់ វី ឌីណែត
វី ឌីណែត និងម្តាយ
វី ឌីណែត និងម្តាយ
វី ឌីណែត និងម្តាយ
វី ឌីណែត និងម្តាយ
វី ឌីណែត និងម្តាយ
វី ឌីណែត និងម្តាយ
https://s5.kh1.co/__image/w=650,h=488,q=100/e3/e36a45fcd4f514e68b6571c2259050fe853e217c.jpg
ឪពុកម្តាយរបស់ វី ឌីណែត
ឪពុកម្តាយរបស់ វី ឌីណែត
វី ឌីណែត និងឪពុក
វី ឌីណែត និងឪពុក
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វីឌីណែត
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T