ក្រោយមានហេតុការណ៍បាញ់រះនៅថៃ Nana បង្ហោះសារអានហើយ ស្ទើរស្រក់ទឹកភ្នែកថា...

//s5.kh1.co/c0/c08ff24f5753828dcab0cdfdf8ddb86ecf869941.jpg
តារា & កម្សាន្ដ

 ១០-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយមានហេតុការណ៍បាញ់រះនៅថៃ តារាសម្ដែងស្រី Nana Rybena បានបង្ហោះសារអរគុណ ទៅដល់បុគ្គលិកដែលបានជួយគ្នានៅក្នុងហាងកាត់សក់របស់នាង រួមទាំងមនុស្សដែលបានលាក់ខ្លួននៅក្នុងនោះ រួមទាំងចូលរួមសោកស្ដាយដល់សាច់ញាតិ របស់អ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍នេះផងដែរ

ថៃ៖ ថ្មីៗនេះដែ មានហេតុការណ៍ដ៏រន្ធត់មួយ ដែលគ្មាននរណាម្នាក់ចង់ឲ្យកើតឡើងនោះទេ ក្រោយពីមានបុរសមួយរូបចូលបាញ់ប្រហារនៅកូរ៉ាត ធ្វើឲ្យមនុស្សបានស្លាប់ និងរងរបួសជាច្រើននាក់។ ក្នុងនោះដែរ តារាសម្ដែងស្រី Nana Rybena ក៏ជាមនុស្សម្នាក់ទៀត ដែលរងផលប៉ះពាល់ពីហេតុការណ៍នេះ ដោយសារតែ ហាងកាត់សក់របស់នាង ដែលមានស្លាកយីហោ NeverSay Cutz មានសាខានៅ Terminal ២១ Korat ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងថ្ងៃកើតហេតុផ្ទាល់ តារាសម្ដែងរូបនេះ មិនបាននៅក្នុងហាងនោះទេ ប៉ុន្តែបុគ្គលិកនៅក្នុងហាងរបស់នាងផ្ទាល់ បានប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់មួយនេះ ដែលបានធ្វើឲ្យ Nana បង្ហោះសារនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ដើម្បីថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ផ្នែក ដែលបានជួយគ្នានៅក្នុងហាង រួមទាំងមនុស្សជាច្រើននាក់ទៀត ដែលបានលាក់ខ្លួន នៅក្នុងនោះដែរ។

នៅក្នុងសារនោះ នាងបានសរសេររៀបរាប់ថា៖  

ជាមួយហេតុការណ៍នេះ ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះសាច់ញាតិរបស់អ្នកដែលបានស្លាប់ រួមទាំងអ្នករងរបួសទាំងអស់ និងអរគុណដល់បុគ្គលិកគ្រប់ផ្នែកដែលបានផ្តល់ពត៌មាន ផ្តល់ជំនួយដល់ មនុស្ស​ទាំង ១៩ នាក់ ដែលមានជីវិតរស់នៅ នៅក្នុងហាងរបស់យើង ដែលក្នុងនោះក៏មានរួមទាំងបុគ្គលិកហាង NeverSay Cutz និងមនុស្សដែលកំពុងលាក់ខ្លួនផងដែរ។គោរពស្មារតីប្រយុទ្ធរបស់អ្នក ដើម្បីកុំឱ្យមានអារម្មណ៍ធ្លាក់ទឹកចិត្ត។  ជីវិតរបស់មនុស្សគ្រប់គ្នា ពិតជាមានអត្ថន័យណាស់ ដោយរកគ្រប់វិធី ដើម្បីជួយដល់អ្នកគ្រប់គ្នាតាមដែលអាចធ្វើទៅបាន។ ចំណុចខ្លះអាចមាន មនុស្សមិនយល់ ប៉ុន្តែសូមចំណាំថា អ្វីទាំងអស់ គឺមានបំណងជួយពិតប្រាកដ។សូមអរគុណចំពោះអ្វីគ្រប់យ៉ាង ដែលធ្វើឱ្យអ្នកគ្រប់គ្នាមានសុវត្ថិភាព ពីមនុស្សតែម្នាក់ដែលបានសាងឡើង ដោយសារហេតុផលផ្ទាល់ខ្លួន ។ យើងសូមថ្កោលទោសចំពោះសកម្មភាពនេះនៅពេលនេះ ហើយខ្ញុំក៏សូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតចំពោះសាច់ញាតិរបស់អ្នក ដែលបានស្លាប់ទាំងអស់។


សាររបស់ Nana

ក្រោយពីអានសាររបស់ NaNa ហើយធ្វើឲ្យហ្វេនៗជាច្រើន បានបញ្ចេញអារម្មណ៍សោកសៅ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Nana
Nana
Nana
Nana
Nana
Nana
Nana
Nana
សារដែល Nana បានបង្ហោះ
សារដែល Nana បានបង្ហោះ
សារដែល Nana បានបង្ហោះ
សារដែល Nana បានបង្ហោះ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T