កាលពីពេលថ្មីៗនេះ តារាស្រីហុងកុង ដ៏ល្បីដែលមានអាយុ ៣១ឆ្នាំ គឺ Charlene Choi ដែលគេតែងតែហៅនាងថា Ah Sa បានបញ្ចេញរូបស្រាតរបស់នាង កាលពីកុមារភាព។

យោងទៅតាមសារព័ត៌មានរបស់ TVB បានឲ្យដឹងថា Ah Sa និងឪពុករបស់ខ្លួនគឺ Sa Ba គឺជាឪពុកកូនដ៏ស្រឡាញ់គ្នាបំផុត ដែលឪពុករូបនេះបានប្រមូលរូបភាព ដែលនាងស្រាត កាលពីនៅវ័យក្មេងធ្វើការចែកចាយ នៅក្នុង Weibo ដែលជាបណ្ដាញទំនាក់ទំនងរបស់ចិននោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោក Sa Ba បានធ្វើបិទបាំងចុងសុដន់ នៅលើរូបភាពកាលពី នៅវ័យក្មេងរបស់ Ah Sa ដោយដាក់ផ្កាយពីរ។

នៅក្នុងនោះ Ah Sa បានសរសេរនៅលើ Weibo របស់ខ្លួនថា កាលពីម្សិលមិញ ឪពុករបស់ខ្ញុំបានប្រទះឃើញ រូបភាពសិចស៊ីរបស់ខ្ញុំ អ្វីដែលគួរឲ្យអស់សំណើច រៀងរាល់ពេលដែល ខ្ញុំចង់ហែលទឹក កាលពីនៅក្មេងគឺខ្ញុំតែងតែស្រាតជានិច្ច តែខ្ញុំមិនដែលខ្មាស់អៀននោះទេ។

យ៉ាងណាមិញ បន្ទាប់ពីរូបភាពនេះបានចែកចាយភ្លាមៗ នៅក្នុង Weibo ក៏ត្រូវបានគេធ្វើការចែកចាយបន្ដដូចគ្នា។

តើពិតជាមិនខ្មាស់មែនទេ ដែលធ្វើការផ្សាយរូបស្រាត របស់ខ្លួន កាលពីនៅក្មេង?

រូបភាពកាលពីកុមារភាព



រូបភាពពេលបច្ចុប្បន្ន



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]