កូរ៉ូណាវីរុស លុកលុយជ្រុលពេក! WHO សម្រេចបញ្ជូន​ក្រុមអ្នក​ជំនាញទៅ​ក្រុង​ប៉េកាំង​ ដើម្បីសម្រាលបន្ទុក

//s5.kh1.co/a2/a21df0319f28a8d5ab7c9a6b5d0b6111516fdffb.jpg
សង្គម

 ១០-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

BBCបានបង្ហោះប៉ុន្មានម៉ោងមុននេះ អំពីករណីមនុស្សស្លាប់ដោយសារវីរុសកូរ៉ូកាន់តែច្រើនឡើងៗ

នៅទូទាំងប្រទេសចិន មនុស្សចំនួន ៤០,១៧១ នាក់បានឆ្លងជំងឺខណៈពេលដែល ១៨៧,៥១៨ នាក់​កំពុងស្ថិត​ក្រោមការ​​ត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនក្រុមអ្នក​ជំនាញទៅ​ទីក្រុង​ប៉េកាំង​ដើម្បីជួយស៊ើបអង្កេតមេរោគថ្មីនេះ។ យោងតាមទិន្នន័យរបស់ប្រទេសចិន អ្នកជំងឺចំនួន ៣,២៨១ នាក់​ត្រូវបានព្យាបាល​ និងបានចេញពីមន្ទីរពេទ្យហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=608,h=565,q=100/41/41d9f4e1ab853cd07d142a566bd31c550e914544.png

អង្គការសុខភាពពិភពលោក ព្រមានជាមុនថាសន្ទុះនៃការឆ្លងមេរោគកូរ៉ូណាមានកំណើនគួរឲ្យបារម្ភ។ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូបានកើនលើសការឆ្លងរាលដាលនៃជំងឺសារនៅឆ្នាំ ២០០៣ ដែលមានប្រភពដើម​មកពី​ប្រទេសចិននិងបានសម្លាប់មនុស្ស ៧៧៤ នាក់នៅទូទាំ​ងពិភព​លោក។

អង្គការសុខភាពពិភពលោកកាលពីថ្ងៃសៅរ៍បាននិយាយថា ចំនួនករណីនៅក្នុងប្រទេសចិនដូចជា​ឆាប់ពេកក្នុង​ការ​និយាយ​ថា​វីរុសបានឈានដល់ចំណុច​​កំពូល។

នៅល្ងាចថ្ងៃអាទិត្យអង្គការខាងលើ បានបញ្ជូនបេសកកម្មអន្តរជាតិ​ដើម្បីជួយសម្របសម្រួលដល់ការឆ្លើយតប​ចំពោះការផ្ទុះឡើង នៃជំងឺនេះ។ វីរុសថ្មីនេះត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងទីក្រុង Wuhan ដែលជារដ្ឋធានីនៃខេត្ត Hubei ។

ទីក្រុងដែលមានមនុស្សចំនួន ១១ លានត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍។ អង្គការសុខភាព​ពិភពលោក​បាន​ប្រកាស​​អាសន្ន​នៅលើពិភពលោកកាលពីថ្ងៃទី ៣០ ខែមករា។

https://s5.kh1.co/__image/w=617,h=394,q=100/44/441093ce82660662bee386a7a718573a0c57bba2.png

វាបានរាលដាលដល់ប្រទេសយ៉ាងតិច ២៧ ផ្សេងទៀត ប៉ុន្តែរហូតមកដល់ពេលនេះមានអ្នកស្លាប់តែ ២នាក់​ប៉ុណ្ណោះនៅខាងក្រៅប្រទេសចិនដីគោក គឺមាននៅហ្វីលីពីន និងហុងកុង។ទន្ទឹមនឹងនេះដែរនៅហុងកុងអ្នកដំណើរនៅលើកប៉ាល់ទេសចរណ៍ដែលដាច់ពីដីគោកនោះ ត្រូវបានអនុញ្ញាត​ឱ្យចុះចតបន្ទាប់ពីការធ្វើតេស្តបង្ហាញថាគ្មានការឆ្លងក្នុងចំណោមពួកគេ​ ឬនាវិកទេ។

The world Dream ត្រូវបានធ្វើឡើងដោយដាច់ដោយឡែកពីគេ បន្ទាប់ពីអ្នកដំណើរ ៨ នាក់ពីនាវាទេសចរណ៍​បានឆ្លងមេរោគនេះ។ នាវាទេសចរណ៍មួយគ្រឿងទៀតចេញពីប្រទេសជប៉ុននៅតែស្ថិតក្នុងការអោយដាក់ឲ្យដាច់ពីគេ​ បន្ទាប់ពី​មានករណីជាច្រើនត្រូវបានបញ្ជាក់នៅលើនាវា។

កូរ៉េខាងត្បូងបានចេញការហាមឃាត់ជាបណ្តោះអាសន្ន ​លើនាវាទេសចរណ៍ដែលចូលកំពង់ផែរបស់ខ្លួនដោយសារតែ ខ្លាចមានការរីករាលដាលនៃមេរោគនេះ៕

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T