ចំនួនអ្នកស្លាប់ដោយសារឆ្លងវីរុស «កូរ៉ូណា» កើនលើស ៩០០ នាក់

//s5.kh1.co/91/91aed665cea4b22b3678f3eeb2aa9b20a6afcb94.jpg
សង្គម

 ១០-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់ដោយសារឆ្លងវីរុសកូរ៉ូណាកើនលើស ៩០០ នាក់ ដោយគិត​ត្រឹម​ម៉ោង ៧ និង​៣០ នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែកុម្ភៈ នេះ

ចិន៖ យោងតាមទិន្នន័យរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មី​​ (2019-nCoV) កើនលើស ៩០០ នាក់ហើយ ​​​​​​​​​​​​​​​​​​​​​​ដោយ​គិត​ត្រឹម​ម៉ោង ៧ និង​៣០ នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែកុម្ភៈ នេះ។ បន្ទាប់ពីការរាយការណ៍ពីខេត្តហ៊ូបុីថា មានអ្នកស្លាប់ចំនួន ៩១ នាក់បន្ថែម។ អ្នកស្លាប់ភាគច្រើនស្ថិតក្នុង​ប្រទេស​ចិន ជាពិសេស​ក្រុង​វូ​ហាន ជាតំបន់​ដែល​ផ្ទុះ​ជំងឺ​មុនគេ ក្រៅពីនេះ មាន​ម្នាក់​នៅ​ហ្វីលីពីន និង​១​ម្នាក់​ទៀត​នៅ​ហុងកុង​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមទិន្នន័យ Tracking Coronavirus របស់ BNO News បាន​បង្ហាញ​ថា អ្នកជំងឺកើនដល់​ជាង​      ៤០,០០០​នាក់ ដោយ​ក្នុងនោះ ក្នុងខេត្តហ៊ូបុី  មានជាង​ ២៥០០​ករណី​ក្នុង​១​ថ្ងៃ​។ ទន្ទឹមនឹងនេះដែរ អ្នកជំងឺ​ជាង ៣២០០​នាក់ បានជា​សះស្បើយវិញក្រោយបានទទួលការព្យាបាល ចំណែកឯអ្នកជំងឺជាង​ ៦៤០០​នាក់​ទៀតស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

សូមជម្រាបថា ក្រៅពីប្រទេសចិន ហុងកុង តៃវ៉ាន់ និងម៉ា​កាវ គឺមានប្រទេសចំនួន ២៤ ផ្សេងទៀតដែលមានអ្នកឆ្លងវីរុសប្រភេទថ្មីនេះ រួមមាន ជប៉ុន សិង្ហ​បុរី ថៃ កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី អាល្លឺម៉ង់ សហរដ្ឋអាមេរិក  វៀតណាម  កាណាដា បារាំង អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចក្រភព​អង់គ្លេស ហ្វីលីពីន ឥណ្ឌា អុីតាលី រុស្ស៊ី ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា    ហ្វាំ​ង​ឡង់  ស៊ុយអែត អេ​ស្ប៉ា​ញ និង​បែលហ្ស៊ិក​៕

Tracking Coronavirus របស់ BNO News
Tracking Coronavirus របស់ BNO News
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T