ហ្វេនប្រាប់ថាJiminថា« មិត្តប្រុសនាង មិនសំខាន់សម្រាប់នាងស្មើJimin នោះទេ»

//s5.kh1.co/c8/c8739047acb89402e1462b2b857e3b1cbfd6cc3b.jpg
នារី

 ១០-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មានអ្នកគាំទ្រម្នាក់ប្រាប់ថាJimin ថា មិត្តប្រុសរបស់នាងមិនសំខាន់សម្រាប់ នាងស្មើJimin ទេ បានតបទៅអ្នកគាំទ្រវិញដោយភាពលេងសើច។

កូរ៉េ៖ ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខាន តារាចម្រៀងកូរ៉េខាងត្បូង ដែលបច្ចុប្បន្ននៅក្នុងក្រុមតារាចម្រៀងប្រុសBTS ដែលមានឈ្មោះថា Jimin។  ចំពោះតារារូបនេះ មានឈ្មោះពេញថា​ Park ji-min កើតនៅថ្ងៃសុក្រ ទី១៣​ ខែតុលា ឆ្នាំ១៩៩៥ ហើយបច្ចុប្បន្នតារាចម្រៀងរូប នៅបន្តការសិក្សានៅសាកលវិទ្យាល័យ Global Cyber។
ជាការពិតណាស់ តារាប្រុសរូបនេះ ត្រូវបានគេស្គាល់ថា ជាសមាជិកដែលមានភាពគួរឲ្យស្រលាញ់ Cute ដូចជាកូនក្មេងជាងគេ ព្រោះលោកមានភ្នែកតូចៗ ជាមួយនឹងថ្ពាល់ប៉ោងៗ នៅពេលដែលសើចម្ដងៗ គឺពិតជាអាចឆក់យកបេះដូងហ្វេន បានយ៉ាងងាយ។
ជាក់ស្តែង កាលថ្មីៗនេះដែរ តារាប្រុសរូបនេះ ត្រូវបានអ្នកគាំទ្រម្នាក់ និយាយប្រាប់ក្នុងកំឡុងពេលដែលគាត់ កំពុងLive-stream វីដេអូផ្ទាល់នៅតាមទូរស័ព្ទ​ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិត្តប្រុសរបស់ខ្ញុំស្អប់លោក ប៉ុន្តែខ្ញុំអាចរស់នៅដោយគ្មានគាត់បាន តែខ្ញុំមិនអាចរស់នៅដោយគ្មានJimin បានទេ។

អ្នកគាំទ្រJimin

ភ្លាមៗនោះ តារាប្រុសរូបនេះទប់សំណើចលែងជាប់ ក៏ព្រលែងមួយទំហឹង រួចហើយក៏គាត់បានប្រាប់ទៅអ្នកគាំទ្រវិញថា៖

ឈប់ទៅ មិត្តប្រុសរបស់អ្នកប្រាកដជាមកវៃខ្ញុំជាក់ជាមិនខាន។

Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T