គ្រាន់តែគ្រឿងពេជ្រមួយឈុត Love Riya ពាក់ថតលេងៗ តម្លៃថ្លៃរហូតដល់.....

//s5.kh1.co/09/09f6d583d1a728e7d19fd11ef02b27069eefb8e0.jpg
តារា & កម្សាន្ដ

 ១០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ហ្វេនជាច្រើនសឹងតែបើកភ្នែកធំៗ ដែលLove Riya ចំណាយច្រើនទៅលើគ្រឿងអលង្ការ ដើម្បីពាក់លម្អខ្លួនថ្លៃខ្លាំង យ៉ាងដូច្នោះ។

ភ្នំពេញ៖ ដោយសារតែភាពតស៊ូ បានធ្វើឲ្យអ្នកលក់Online អ្នកនាង Love Riya កាន់តែមានបានខ្លាំង មានទ្រព្យស្តុកស្តម្ភឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យមហាជនជាច្រើនសរសើរ និងពេញចិត្តចំពោះភាពតស៊ូទាំងថ្ងៃយប់របស់នាងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើក្រឡេកទៅមើលការតែងខ្លួនរបស់តារាស្រី សាច់សខ្ចីរូបនេះ ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងថា នាងនិយមលេងស្ទាយ៍តែងខ្លួនខ្លាំង អមជាមួយនឹងគ្រឿងពេជ្រយ៉ាងចាំងភ្នែក រាល់ពេលLive គ្រប់ពេល សុទ្ធតែម៉ូតស្អាតៗ និងគួរឲ្យចាប់អារម្មណ៍ខ្លាំង។

 ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងនូវតម្លៃគ្រឿងពេជ្រមួយឈុត ដែលគ្រាន់តែជាឈុតដែលនាងពាក់ថតLive វីដេអូលេងៗប៉ុណ្ណោះ ដោយមួយឈុតនេះពិតជាស្អាតខ្លាំង ដាំត្បូងពេជ្រតូចធំជាច្រើនគ្រាប់ ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ អាចទិញផ្ទះបានមួយល្វែង ពោលគឺមួយឈុតមាន ខ្សែ.ក ក្រវិល តម្លៃ៩៥,៥៥០ដុល្លារឯណោះ។ ទាំងនេះ គឺជាតម្លៃម្ចាស់ហាងបានបង្ហាញប្រាប់។

ទន្ទឹមនឹងនេះដែរ ហ្វេនជាច្រើនសឹងតែបើកភ្នែកធំៗ ដែលនាងចំណាយច្រើនទៅលើគ្រឿងអលង្ការ ដើម្បីពាក់លម្អខ្លួនថ្លៃខ្លាំងយ៉ាងដូច្នោះ ស្របពេលដែលនាងពាក់ច្រើនឈុត និងដូរគ្រប់ម៉ូតទៅហើយ៕

Love Riya
Love Riya
Love Riyaនិងកូន
Love Riyaនិងកូន
Love Riya និងឈុតពេជ្រ តម្លៃជិត១០ម៉ឺនដុល្លារ
Love Riya និងឈុតពេជ្រ តម្លៃជិត១០ម៉ឺនដុល្លារ
Love Riya និងឈុតពេជ្រ តម្លៃជិត១០ម៉ឺនដុល្លារ
Love Riya និងឈុតពេជ្រ តម្លៃជិត១០ម៉ឺនដុល្លារ
Love Riya និងឈុតពេជ្រ តម្លៃជិត១០ម៉ឺនដុល្លារ
Love Riya និងឈុតពេជ្រ តម្លៃជិត១០ម៉ឺនដុល្លារ
ឈុតពេជ្រ តម្លៃជិត១០ម៉ឺនដុល្លារ
ឈុតពេជ្រ តម្លៃជិត១០ម៉ឺនដុល្លារ
ឈុតពេជ្រ តម្លៃជិត១០ម៉ឺនដុល្លារ
ឈុតពេជ្រ តម្លៃជិត១០ម៉ឺនដុល្លារ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T