ខ្លាំងបាត់! គោ ៣ ក្បាលត្រូវចោរលួច ញាត់ចូលក្នុងរថយន្ដស៊េរីទំនើប តែសំណាងមិនល្អត្រូវបរាជ័យ

//s5.kh1.co/21/2186833256462c425f76b82c9cf0dcbbb0b4db7e.jpeg
សង្គម

 ១០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចោលួចគោ ៣ ក្បាលញាត់ក្នុងរថយន្ដសេរីទំនើប តែសំណាងមិនល្អត្រូវបរាជ័យដោយសាររថយន្ដផ្ទុកទម្ងន់លើស

ម៉ាឡេស៊ី៖ រឿងភ្ញាក់ផ្អើលមួយកើតឡើងកាលពីព្រឹកម្សិលមិញនេះ ក្រោយគេប្រទះឃើញរថយន្ដស៊េរីទំនើបមួយគ្រឿងទុកចោលកណ្ដាលផ្លូវ ដែលមានគោចំនួន ក្បាលជាប់នៅខាងក្នុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សត្វគោ ក្បាលត្រូវបានគេប្រទះឃើញដេកក្នុងរថយន្ដមួយគ្រឿងម៉ាក Honda Odyssey ពណ៌ខ្មៅ (ពុំមានស្លាកលេខ) ស្ថិតក្នុងសភាពជាប់គាំងទៅមុខលែងរួចខណៈកង់ក្រោយផ្នែកខាងស្ដាំត្រូវបានបែក។

រថយន្ដដែលដឹកសត្វគោចំនួនបីក្បាល
រថយន្ដដែលដឹកសត្វគោចំនួនបីក្បាល

យោងតាមស្នងការប្រចាំស្រុក Pekan ម្នាក់ លោក Mohd Razli Mohd Yusof បានប្រាប់ឲ្យដឹងថា នៅម៉ោងប្រហែល ៧ និង ៣០ នាទីថ្ងៃទី ៩ ខែកុម្ភៈ មានអ្នកស្រុកបានរាយការណ៍ប្រាប់លោកពីករណីខាងលើ ហើយលោកក៏ចុះទៅដល់ទីតាំងកើតហេតុនោះហេតុភ្លាមៗ។ ក្រោយទៅដល់ ប៉ូលិសបានធ្វើការត្រួតពិនិត្យនឹងរកឃើញថារថយន្តសេរីទំនើបនេះពុំមានលេខចុះបញ្ជីត្រឹមត្រូវនោះទេ ហើយមូលហេតុដែលម្ចាស់ចតទុកចោល ព្រោះរថយន្ដបែកកង់ ដោយសារការផ្ទុកទម្ងន់លើស។

ទន្ទឹមនឹងនេះដែរ លោកស្នងការក៏បានរៀបរាប់លម្អិតថា៖

ក្រុមប៉ូលិសរបស់យើងបានចាំឃ្លាំមើលនៅទីតាំងកើតហេតុអស់រយៈពេល ៣០ នាទី ប៉ុន្ដែគ្មាននរណាម្នាក់ទៅទីនោះឡើយ។ តែអ្នកស្រុកនៅតំបន់នោះបានជួយយើងឲ្យរកឃើញបុរសវ័យ ៦៥ ឆ្នាំដែលជាម្ចាស់គោ។

គួរឲ្យដឹងដែរថា ករណីខាងលើអាចចាត់ទុកជាករណីកម្រមួយ ដែលចោរប្រើប្រាស់រថយន្ដស៊េរីទំនើបដើម្បីលួចគោ តែទោះជាយ៉ាងនេះក្ដី អំពើចោកម្មមួយនេះមិនបានសម្រេចឡើយ៕

សត្វគោបីក្បាលដែលជាប់ក្នុងរថយន្ដ
សត្វគោបីក្បាលដែលជាប់ក្នុងរថយន្ដ
រថយន្ដបែកកង់
រថយន្ដបែកកង់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T