Justin ត្រឡប់មកច្រៀងលើឆាកជាថ្មី ផ្អើលអស់អ្នកគាំទ្រ (មានវីដេអូ)

//s5.kh1.co/98/98167e3679e5d4feb999c9e10c5b24f04d9b7347.jpg
តារា & កម្សាន្ដ

 ១០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

justin Bieber ត្រលប់មកច្រៀងលើឆាកជាថ្មី ដោយគាត់ត្រឡប់មកវិញជាមួយនឹងបទថ្មី ដែលត្រូវច្រៀងជាមួយតារារ៉េប Quavo ដែលចំណងជើងថា «Intention»។

បរទេស៖ គ្រាន់តែក្រឡេកឃើញរូប និងឈ្មោះ ប្រិយមិត្តដែលនិយមតាមដានអំពីព័ត៌មានតារាៗបរទេស ច្បាស់ជាស្គាល់ជាក់ជាមិន​ខាន តារាចម្រៀងសម្បូរស្នេហ៍ដែលធ្លាប់មានសង្សារច្រើននិង មានរឿងអាស្រូវហូហែរ គឺJustin Bieber​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីការផ្ទុះរឿងអាស្រូវច្រើនរាប់មិនអស់អស់រួចមក ចុងក្រោយតារាប្រុសរូបនេះ បានសម្រេចរៀបការ ជាមួយនឹង តារាបង្ហាញម៉ូតអាមេរិក Hailey  ដែលជាមិត្តស្រីចុងក្រោយរបស់លោក កាលពីនៅថ្ងៃ១៣ ខែវិចិ្ឆកា ឆ្នាំ២០១៨។

យប់មិញនេះដែរ តារាប្រុសរូបនេះ មិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ ដោយគាត់ត្រលប់មកឆាកវិញជាមួយនឹងបទថ្មី ដែលត្រូវច្រៀងជាមួយតារារ៉េប Quavo ដែលចំណងជើងថា «Intention» ដែលទើបតែចេញបាន២ថ្ងៃគត់ នៅលើកម្មវិធីប្រគំតន្រ្តីមួយ ប៉ុន្តែលើកនេះគាត់មកជាមួយស្ទាយ៍ថ្មីប្លែកមួយ ជាមួយខោអាវរលុងៗ ជាមួយនឹងពុកមាត់វែង និងវែនតាខ្មៅដែលមើលទៅសង្ហាម៉្យាងដែរ។ 
គួរបញ្ជាក់ថា យប់មិញនេះគឺជាការប្រគំតន្រ្តីដំបូងបំផុតរបស់ Justin Bieber ក្នុងឆ្នាំ២០២០ បន្ទាប់ពីការសម្រាកអស់រយៈពេលជាច្រើនឆ្នាំ ដោយសារមានសម្ពាធច្រើនពេក៕

Justin Bieberនិង Quavo
Justin Bieberនិង Quavo
Justin Bieberនិង Quavo
Justin Bieberនិង Quavo
Justin Bieber
Justin Bieber
Justin Bieberនិង Hailey Rhodes Bieber
Justin Bieberនិង Hailey Rhodes Bieber
ustin Bieberនិង Hailey Rhodes Bieber
ustin Bieberនិង Hailey Rhodes Bieber
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T