វែងជាងកម្ពស់មនុស្សច្រើនដង! អ្នកមុជទឹក Scuba ម្នាក់នេះ បានជួប​នឹងពស់យក្ស​ដែលមាន​ប្រវែងយ៉ាងតិច៧ម៉ែត្រ

//s5.kh1.co/fd/fdc4e938472ae47c7ff4aa6ace445d694c3e9875.jpg
សង្គម

 ១០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រស៉ីល៖ ទោះបីជាសត្វពស់យក្សនេះវាមិនមានពិសក៏ដោយ វាអាចស្ថិតនៅក្រោមទឹក និងអាចហែលទឹកបាន ហើយរាងកាយរបស់វាមានពណ៌បៃតងខ្មៅ និងក្បាលនៅពីលើទឹកដែលរាងស្រពេចស្រពិល ដែលធ្វើឱ្យគាត់​មានការភ័យខ្លាចខ្លាំងបំផុត។ នៅពេលកំពុងច្រមុជទឹកនៅទន្លេឈ្មោះថា Formoso ក្នុងប្រទេសប្រេស៊ីល មានមនុស្សពីរនាក់បានប្រទះឃើញសត្វពស់យក្សទល់មុខនឹងពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេញមួយឆ្នាំសីតុណ្ហភាពទឹកទន្លេមានកម្រិត ២២-២៤ ដឺក្រេ ប៉ុន្តែក្នុងរដូវរងាឆ្លាក់ខ្យល់ជាទូទៅត្រជាក់ជាងទឹក​ដូច្នេះពស់យក្សមួយក្បាលនេះត្រូវចំណាយពេលច្រើនក្នុងទឹក។

Bartolomeo Bove និង Juca Ygarape បានឲ្យដឹងថា ពស់នេះមានឈ្មោះថា Anacondas វាមានប្រវែង ២៣ ហ្វីត និង មានទម្ងន់ប្រហែល ១៩៨ ផោន (៩០ គីឡូក្រាម)។

https://s5.kh1.co/__image/w=650,h=342,q=100/b6/b63566996021a870bae367f6ca09880bc47d91a9.jpg
https://s5.kh1.co/__image/w=650,h=366,q=100/d8/d8563bc0fe0695c49693045cb26a6c74313faf67.jpeg

សត្វ​ Anacondas មានសម្បុរពណ៌បៃតង គឺជាប្រភេទសត្វពស់ធំជាងគេបំផុតនៅលើពិភពលោក ហើយអាចលូតលាស់បានដល់ទៅ ៣០ ហ្វីត (៩,១ ម៉ែត្រ) និង ទម្ងន់ ៥៥០ ផោន (២៥០ គីឡូក្រាម) ។ ពស់ទាំងនេះធ្វើចលនាយ៉ាងលឿន ហើយវាធ្វើការសម្លាប់សត្វដើម្បីជាចំណី ហើយវារឹតសត្វផ្សេងៗដោយ​មិនឲ្យដកដង្ហើមបានរហូតដល់ដាច់ខ្យល់។

សត្វពស់យក្សពណ៌បៃតងនេះមានទំហំធំណាស់ ហើយរបបអាហាររបស់វាគឺសត្វព្រៃនៅក្នុងតំបន់មានដូចជា: សត្វព្រាបបាហា ជ្រូកព្រៃ បក្សី អណ្តើក និង ជួនកាលចាហួយ៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T