សូម្បីសត្វក៏មានក្តីមេត្តា! កូនឆ្កែនេះបានអូសភួយថ្មីរបស់វាទៅ​ក្រៅរបងដើម្បីចែកភាពកក់ក្តៅដល់ឆ្កែអនាថា

//s5.kh1.co/c8/c8d814da5206fff1ba30c099cfc410fc4ec3b793.jpg
សង្គម

 ១០-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រេស៉ីល៖ Lana គឺជាកូនឆ្កែអាយុ ៨ ខែរស់នៅក្នុងជីវិតដ៏អស្ចារ្យជាមួយម្ចាស់របស់នាងគឺ Suelen Schaumloeffel និង គូដណ្តឹងរបស់នាង Suelen ។ ទោះយ៉ាងណាសម្រាប់ Lana គឺជីវិតមិនតែងតែ ល្អឥតខ្ចោះនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិតមុនពេលដែលLanaមានផ្ទះ វាគឺជាឆ្កែវង្វេងផ្ទះដែលរត់តាមផ្លូវដែលគ្មានទិសដៅនៅក្នុងប្រទេសប្រេស៊ីល។ សំណាងរបស់កូនឆ្កែ Lana បានជួបជាមួយ Schaumloeffel រើសយកមកចិញ្ចឹម ជួយសង្គ្រោះ Lana ដោយផ្តល់ឱ្យនាងនូវផ្ទះដ៏កក់ក្តៅ អាហារ និង ការថែរក្សាដោយយកចិត្តទុកដាក់លើនាង។

ទោះបីជាLana សព្វថ្ងៃកំពុងតែរស់នៅក្នុងជីវិត ដែលមានក្តីសុខក៏ដោយ នាងមិនដែលភ្លេចពីរបៀបការរស់នៅ ដែលលំបាកនៅតាមផ្លូវនោះទេ។

https://s5.kh1.co/__image/w=650,h=813,q=100/c6/c6a2ca28741a56b9593805169fb2a19e9716f5f0.jpg

នៅពេលដែលខែរងារមកដល់ Lana បានចែករំលែកភួយរបស់នាង ទៅមិត្តរបស់នាងដែលនៅក្រៅរបង។ រូបភាពត្រូវបានបង្ហោះ នៅពេលដែលម្ចាស់របស់ Lana ថតបាននៅពេលដែលនាងកំពុងតែចែករំលែកភួយរបស់ នាងនៅក្រៅរបង។

លោក Suelen បានបង្ហោះរូបថតរបស់ Lana ហើយ និងមិត្តរបស់នាង នៅក្នុងសង្គមហ្វេសប៊ុក ហើយវាបានរីករាលដាលយ៉ាងឆាប់រហ័ស។ មនុស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើសប្បុរសធម៌របស់ Lana ដូច្នេះរូបថតត្រូវបានចែករំលែកជាង 27,000 ដងហើយ មានការបញ្ចេញយោបល់រាប់ពាន់៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T