អុញ! បុរសម្នាក់ ជិះម៉ូតូទឹកធ្វើព្រងើយនៅកណ្ដាលទីក្រុង បន្ទាប់ពីមានភ្លៀងធ្លាក់ជន់លិចផ្លូវ (មានវីដេអូ)

//s5.kh1.co/52/526617228d9fefea43734905a73ae012547a015e.jpg
សង្គម

 ០៩-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ ជិះម៉ូតូទឹក ជ្រែពេញផ្លូវ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលឲ្យជន់លិចផ្លូវតាមបណ្ដាតំបន់មួយចំនួន

អូស្ត្រាលី៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងនូវការភ្ញាក់ផ្អើលនិងអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានបង្ហោះនូវសកម្មភាព បុរសម្នាក់ ជិះម៉ូតូទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ជន់លិចផ្លូវក្នុងទីក្រុង Central Coast ប្រទេសអូស្ត្រាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា បុរសរូបនោះ បានជិះម៉ូតូទឹកមកពីចម្ងាយក្នុងល្បឿនយ៉ាងលឿននៅលើផ្លូវស្ងាត់ទូលាយ ហើយកាច់ចង្អូតជ្រែវិលជុំឡើងខ្ទៀតទឹកខ្ចាយពេញផ្លូវ។

ចំពោះវីដេអូនេះដែរ មានអ្នកចូលទស្សនារហូតដល់ទៅ៧ម៉ឺនដងឯណោះ ត្រឹមតែរយៈពេល​ពីរទៅបីម៉ោងប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ឆ្នេរសមុទ្រភាគខាងកើតនៅប្រទេសអូស្ត្រាលីត្រូវបានខូតខាតដោយសារព្យុះបក់បោក​ ដែលនាំមកនូវភ្លៀងធ្លាក់ជន់លិចយ៉ាងធ្ងន់ធ្ងរ។ ហើយអាកាសធាតុសើម ត្រូវបានគេព្យាករណ៍ថា នឹងនៅតែបន្ដរហូតមកដល់ថ្ងៃអាទិត្យនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

បុរសរូបនោះកំពុងជិះម៉ូតូទឹក
បុរសរូបនោះកំពុងជិះម៉ូតូទឹក
បុរសរូបនោះកំពុងជិះម៉ូតូទឹក
បុរសរូបនោះកំពុងជិះម៉ូតូទឹក
បុរសរូបនោះកំពុងជិះម៉ូតូទឹក
បុរសរូបនោះកំពុងជិះម៉ូតូទឹក
បុរសរូបនោះកំពុងជិះម៉ូតូទឹក
បុរសរូបនោះកំពុងជិះម៉ូតូទឹក
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T