អ្នកណាថា ការលេងហ្គេមគ្មានប្រយោជន៍? បុរសម្នាក់ តស៊ូលេងហ្គេមរហូតដល់ក្លាយជាអ្នកជំនាញ និងអាចទិញរថយន្ដបានមួយគ្រឿង

//s5.kh1.co/3b/3bd4830575b099daab639d30909239218a28f74d.jpg
សង្គម

 ០៩-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ ធ្លាប់តែត្រូវគេជេរ និងមើលងាយ ដោយសារតែវក់នឹងហ្គេម បានក្លាយខ្លួនទៅជាអ្នកជំនាញលេងហ្គេមមួយរូប

ម៉ាឡេស៊ី ជាការពិតណាស់ ឪពុកម្ដាយតែងតែស្ដីបន្ទោស ឬហាមឃាត់ នៅពេលដែលឃើញកូនរបស់ខ្លួនលេងហ្គេមម្ដងៗ ព្រោះតែមិនចង់ឲ្យកូនៗវក់នឹងហ្គេមខ្លាំងពេក ដែលអាចប៉ះពាល់ទៅលើការសិក្សា និងអនាគត។ តែបច្ចុប្បន្ននេះ សង្កេតឃើញថា យុវជនមួយចំនួននៅតាមបណ្ដាប្រទេសនាៗ បានក្លាយទៅជាអ្នកជំនាញលេងហ្គេម និងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បុរសជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះថា Soloz វ័យ២៧ឆ្នាំ ធ្លាប់តែទទួលរងនូវការមើលងាយពីអ្នកជុំវិញខ្លួន ដោយសារតែចំណាយពេលលេងហ្គេមឥតប្រយោជន៍ តែក្រោយមក គាត់បានក្លាយខ្លួនទៅជាអ្នកជំនាញលេងហ្គេមមួយរូប។ គាត់ធ្លាប់បានចូលរួមការប្រកួតប្រជែងហ្គេមអនឡាញ PUBG និង Mobile Legends ជាច្រើនលើកច្រើនសារមកហើយ។ ហើយកាលពីឆ្នាំ២០១៩កន្លងទៅនេះ ក្រុមរបស់គាត់ បានឈ្នះមេដៃសំរិទ្ធពីការប្រកួតហ្គេមអនឡាញ Mobile Legends ដែលប្រារព្ធធ្វើឡើងនៅប្រទេសហ្វីលីពីន។ 

កាលពីប៉ុន្មានថ្ងៃមុននេះ លោក Soloz បានប្រើប្រាស់ប្រាក់សន្សំដែលបានមកពីកម្លាំងញើសឈាម ទៅទិញរថយន្ដមួយគ្រឿង ប្រភេទ Ford Mustang GT500 ពណ៌ក្រហម ទុកជាកាដូសម្រាប់ខ្លួនឯង។

យ៉ាងណាមិញ លោក Soloz ក៏បានបង្ហោះរូបភាពគាត់ជាមួយនឹងរថយន្ដចំនួនពីរសន្លឹកទៅលើបណ្ដាញសង្គម ដើម្បីបង្ហាញឲ្យគ្រប់គ្នាដឹងថា ការលេងហ្គេមមិនមែនឥតប្រយោជន៍ឡើយ ប្រសិនបើយើងស្រលាញ់ និងដាក់ចិត្ដលេងវា នោះហ្គេមអាចនឹងក្លាយជាអាជីពមួយសម្រាប់យើងនៅថ្ងៃអនាគត៕

សូមទស្សនារូបភាពខាងក្រោម៖

   លោក Soloz និងរថយន្ដដែលទិញ
   លោក Soloz និងរថយន្ដដែលទិញ
លោក Soloz និងរថយន្ដដែលទិញ
លោក Soloz និងរថយន្ដដែលទិញ
ការប្រកួតហ្គេមអនឡាញ Mobile Legends ក្នុងឆ្នាំ២០១៩
ការប្រកួតហ្គេមអនឡាញ Mobile Legends ក្នុងឆ្នាំ២០១៩
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T