ទាហានថៃ ដែលបាញ់សម្លាប់គេឯង ស្លាប់២៥នាក់ ពេលនេះ ប៉ូលីសបាញ់សម្លាប់ហើយ ហើយនេះជាសារដែលរូបគេ បង្ហោះមុនស្លាប់!

//s5.kh1.co/b5/b5341334d943c1e173cc2bc9284a032560ac7df7.jpg
សង្គម

 ០៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពេលនេះ ទាហានថៃ ដែលដើរបាញ់សម្លាប់ អ្នកដំណើរ ស្លាប់អស់២៥នាក់ ពេលនេះ ក្រុមប៉ូលីស បានធ្វើការបាញ់សម្លាប់ភ្លាមតែម្តងៗ នៅផ្សារទំនើបមួយកន្លែង។

ថៃ៖ ក្រោមប្រតិបត្តិការ ស្វែងរកទាហានថៃម្នាក់ ដែលដើរបាញ់ មេបញ្ជាការ និងអ្នកដំណើរ ដែលស្លាប់អស់២៥នាក់ ពេលនេះ ក្រុមកម្លាំង បានរកឃើញ និងសម្លាប់ចោលតែម្តង នាពេលព្រឹក ថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២០ នៅផ្សារទំនើបមួយកន្លែង ដែលស្ថិតក្នុង Nakhon Ratchasima។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះទាហានថ្លើមធំម្នាក់នេះ មានឈ្មោះថា  Jakraphanth Thomma  បានធ្វើការបាញ់សម្លាប់ មេបញ្ជាការម្នាក់ និង អ្នកដំណើរ ដែលរបាយការណ៍នាព្រឹកនេះ មានអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួសក៏ឡើងដល់៣១នាក់ផងដែរ។ ហើយគេសន្និដ្ឋាន នឹងមានអ្នកស្លាប់បន្តបន្ទាប់ទៀត ដោយសារតែ ស្ថានភាពរបួស មានសភាពធ្ងន់ធ្ងរពេក។

ក្នុងនោះដែរ មកទល់ពេលនេះ ទោះបីបានសម្លាប់ទាហានម្នាក់នេះក៏ដោយ ក៏ក្រុមកម្លាំង មិនទាន់ប្រមូលរកហេតុផល ថាតើមូលហេតុអ្វី បានជា ទាហានរូបនោះ បែរជាដើរសម្លាប់គេឯង នៅក្នុងផ្សារទំនើប ឡើងអនាធិបតេយ្យយ៉ាងដូច្នេះ។ ប៉ុន្តែក្រុមកម្លាំង ក៏បានឃើញ រូបគេបង្ហោះសារជាច្រើន នៅក្នុងហ្វេសប៊ុក ក្រោយពីធ្វើការបាញ់ប្រហាររួច ដែលសរសេរថា៖

មានបាន ដោយសារតែ ការកេងប្រវ័ញ្ច ការយកប្រៀបអ្នកដទៃ ចឹងវាគួរតែយកលុយ ទៅចាយឋាននរកចុះ។ ងាប់៣នាក់ហើយឬ ដើម្បីសងសឹង។ នឿយហត់ណាស់ហត់ណាស់ ស្ទើរតែគាស់កៃកាំភ្លើង មិនចង់រួចទៅហើយ។ ពួកវាចង់សាកមែនឬ? អា៣ក្បាលមុន ងាប់ឬនៅ?យ៉ាងណា ក៏មិនគេចផុត ពីសេចក្តីស្លាប់ដែរ មនុស្សគ្រប់រូប។


សាររបស់ទាហានថៃ 
ទាហានថៃម្នាក់
ទាហានថៃម្នាក់
ទាហានថៃម្នាក់
ទាហានថៃម្នាក់
ទាហានថៃម្នាក់
ទាហានថៃម្នាក់
រូបភាព ដែលផ្អើលកាលយប់មិញ
រូបភាព ដែលផ្អើលកាលយប់មិញ
រូបភាព ដែលផ្អើលកាលយប់មិញ
រូបភាព ដែលផ្អើលកាលយប់មិញ
រូបភាពព្រឹកមិញ ដែលប៉ូលីសធ្វើការបាញ់សម្លាប់ ទាហានថៃម្នាក់
រូបភាពព្រឹកមិញ ដែលប៉ូលីសធ្វើការបាញ់សម្លាប់ ទាហានថៃម្នាក់
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T