ម្ចាស់ល្បីដោយសារសត្វ! ឆ្កែមួយក្បាលអាច​បំបែក​​ឯតទគ្គ​កម្ម​ពិភព​លោក​Guinness បានដោយសារ... (មានវីដេអូ)

//s5.kh1.co/3f/3fa4969deed0dc55f8e72cfc17079b3ed5fc9d5c.jpg
សង្គម

 ០៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Finley ដែលជាសត្វឆ្កែមានអាយុ ៦ ឆ្នាំ មានសមត្ថភាពអាចពាំកូនបាល់ tennis បានដល់ទៅ ៦ គ្រាប់ម្តង។ កំណត់ត្រាពិភពលោកហ្គីនណេស (Guinness World Record)នាពេលបច្ចុប្បន្នបានទៅលើសត្វឆ្កែមួយនេះ។ យ៉ាងណាគេនៅចាំបានថា ក្នុងឆ្នាំ ២០០៣ មានផ្កែមួយក្បាលផ្សេងទៀតឈ្មោះ Augie នៅរដ្ឋTexasអាចពាំកូនបាល់បានតែប្រាំគ្រាប់តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Finley
Finley

លោក Cheri និង Rob Molloy ដែលជាម្ចាស់របស់ Finley ដែលរស់នៅតំបន់ Ontario ក្នុងទីក្រុងញូវយ៉ក​បានប្រាប់ Democrat & Chronicle ថាទេពកោសល្យរបស់ Finley បានលេចធ្លោនៅពេលវាមានអាយុប្រហែល ២ ឆ្នាំ។ នៅពេលដែល Cheri បាននាំកូនស្រី និងឆ្កែFinley ទៅលេងនៅមាត់បឹងក្នុងតំបន់មួយកន្លែង កូនស្រីរបស់គាត់ឈ្មោះ Erin បានកត់សំគាល់ឃើញថា Finley បានពាំកូនបាល់ចំនួន ៤ គ្រាប់នៅក្នុងមាត់​របស់វាយកមកអោយគេលេង។

 Finley <br>
Finley

ទោះបីជាមានឯកសារជាច្រើនបង្ហាញអំពីសមត្ថភាពរបស់ Finley នៅលើគណនី Instagram របស់ម្ចាស់វាក៏ដោយ ក៏ឯកសារតម្រូវដ៏តឹងរ៉ឹងរបស់ហ្គីនណេស (Guinness)​ ហាក់បង្ហាញនូវឧបសគ្គច្រើនលើការបង្ហាញ​នូវទេពកោសល្យ​ពិសេស​ដែលវាសក្តិ​សមនឹងទទួលកំណត់ត្រាថ្មី​​។

 Finley នៅមាត់បឹង<br>
Finley នៅមាត់បឹង

ក្រុមគ្រួសារដែលចិញ្ចឹមវា បានទាក់ទងជាមួយហ្គីនណេស (Guinness)ប៉ុន្តែគេនិយាយថា ដំណើរការនៃការបង្កើត​កំណត់ត្រាថ្មី​គឺមានការលំបាកហើយត្រូវតែធ្វើបានយ៉ាងល្អជាងម្ចាស់កំណត់ត្រាហ្គីនណេស (Guinness) មុនផងដែរ។

 Finley
Finley

ក្នុងពេលបច្ចុប្បន្ននេះ Finley កំពុងរីកចម្រើនយ៉ាងខ្លាំង។ លោក Cheri មានប្រសាសន៍ថា៖ “ ជីវិតរបស់ Finley រស់នៅដូចជាស្តេចមួយអង្គអញ្ចឹង” ហើយបន្តថា៖ “យើងមិនដែលបង្ខំគាត់ ឲ្យធ្វើអ្វីមួយដែលគាត់មិនចូលចិត្តទេ។” ហើយលោកបន្ថែមថា សមត្ថភាពពាំកូនបាល់ក្នុងមាត់៦គ្រាប់ក្នុងពេលតែម្ដងគឺជាអ្វីដែល Finleyស្រឡាញ់ និង ទេពកោសល្យដ៏សក្តិសមនឹងវា៕

សកម្មភាពរបស់ Finley ពាំកូនបាល់
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T