ភ្នំពេញ៖ ប្រិយមិត្ត ក៏ដូចជាអតិថិជនមួយចំនួនធំ ប្រហែលជាបានស្គាល់យ៉ាងច្បាស់ពីសមាសភាព និងទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងអាជីពជាអ្នកផាត់មុខដ៏ល្បីឈ្មោះ និងជាម្ចាស់ហាងសាឡន «Beauty Store» ទាំង១០សាខា ពោលគឺលោក ងួន សាង ជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តួយ៉ាងអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះ ទើបតែប្រឡូកក្នុងអាជីពនេះមិនបានប៉ុន្មានឆ្នាំផង ចំពោះតម្លៃខ្លួនរបស់ម្ចាស់ហាងវ័យក្មេងរូបនេះពេលទៅផាត់មុខជូនភ្ញៀវម្តងៗ ស្រាប់តែហក់ឡើងខ្ពស់ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ដោយលោកបានបញ្ចាក់យ៉ាងច្បាស់ៗដូច្នេះថា៖
«សម្រាប់បងប្អូនដែលមានបំណងចង់អញ្ជេីញខ្ញុំទៅផាត់មុខជូននៅក្នុងថ្ងៃពិសេស តម្លៃខ្លួនខ្ញុំមានដូចខាងក្រោម៖ ផាត់មុខធ្វេីសក់ ជូនកូនក្រមុំ ១,០០០$ ក្នុងក្រុងភ្នំេពញ (អត់ស្លៀកជូនទេ) ផាត់មុខធ្វេីសក់ជូនកូនក្រមុំតាមខេត្ត ១,២០០$ ឡេីងទៅ (អត់ស្លៀកជូនទេ) តម្លៃខាងលេីគឺមិនកាត់ថ្លៃនោះទេ ហេីយក៏មិនមានកំរៃជេីងសារដែរ សូមធ្វេីការកក់មុន៦ខែ ថតផ្សាយផលិតផលក្នុងមួយមុខ ១៨,០០០$ ឡេីងទៅ សម្រាប់កុងត្រា ៦ខែម្តង សម្រាប់ពត៌មានលំអិតអាចទាក់ទងតាមរយៈឆាតផេកផ្លូវការរបស់ហាង ហាងបីយូធីស្ទរ beauty store ឬគណនីហ្វេសប៊ុកផ្លូវការ Xiang Zobie បាន អរគុណច្រេីន»។


ការបញ្ចាក់បែបនេះ ស្ដែងឲ្យគ្រប់គ្នាបានដឹងកាន់តែច្បាស់ថា ទោះបីជាលោក ងួន សាង មិនមែនជាតារាក៏ពិតមែន ក៏ប៉ុន្តែរូបលោកអាចរកកម្រៃពីវិស័យនេះបានយ៉ាងច្រើនសន្ធឹកសន្ធាប់មិនចាញ់តារានានាឡើយ។
គួររម្លឹកដែរថា «ហាងបីយូធីស្ទរ beauty store» សព្វថ្ងៃកំពុងទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ហើយដើម្បីបំពេញតម្រូវការរបស់អតិថិជន ខាងហាងក៏មានទទួលបង្រៀនសិស្សគ្រប់ផ្នែក ដែលលោកអ្នកក៏អាចទំនាក់ទំនងទាំង១០ សាខា។


សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខ៖ 086 990 505/ 010 990 505/ 096 999 04 05៕