គម្រោងបុរីទំនើបដំបូងគេនៅលើផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប បានបើកសម្ពោធជាផ្លូវការហើយ!

//s5.kh1.co/78/78f0844a4bfc2af344cdddcb6c0906ed8253b54c.jpg
សង្គម

 ០៨-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន អឺបេន លីវីង សូលូសិន (Urban Living Solutions) បានរួមសហការជាមួយក្រុមហ៊ុនភ័ញធើប្រផឹធី (Pointer Property) ដែលជាក្រុមហ៊ុនរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ បានប្រារព្ធពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’។

សៀមរាប៖​ ក្រុមហ៊ុន អឺបេន លីវីង សូលូសិន (Urban Living Solutions) ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម បានរួមសហការជាមួយក្រុមហ៊ុនភ័ញធើប្រផឹធី (Pointer Property) ដែលជាក្រុមហ៊ុនរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ បានប្រារព្ធពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’ ដែលជាផ្នែកមួយស្ថិតនៅក្នុងទីក្រុងរណប សៀមរាបខាងកើត របស់ខ្លួនជាផ្លូវការ​ ជាមួយភ្ញៀវកិត្តិយសជាង២០០នាក់​ ព្រមទាំងវត្តមានរបស់ម្ចាស់គម្រោងផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’
  ពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’
  ពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’
  ពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’

កម្មវិធីនេះប្រព្រឹត្តឡើងនៅថ្ងៃទី ០៨-០៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច និងបើកជូនជាសារធារណៈក្នុងការចូលទស្សនាផ្ទះគំរូដោយសេរី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ខេត្តសៀមរាប ចម្ងាយប្រមាណ ១០នាទី ពីផ្សារម៉ាក្រូ​ និងត្រឹម១៥នាទី ពីទីប្រជុំជន។ ពិធីបើកសម្ពោធផ្ទះគំរូជាផ្លូវការនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ក្នុងនោះផងដែរក៏មានវត្តមានរបស់ លោក ហ៊ុន មុនីវណ្ណ ដែលជា អនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប‍-ឧត្តរមានជ័យ រួមទាំងម្ចាស់ក្រុមហ៊ុន ម្ចាស់សណ្ឋាគារ សភាពាណិជ្ជកម្ម សមាជិកនៃសមាគមន៍កម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនទៀត។-ល-។

  ពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’
  ពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’

ក្រុមហ៊ុន អឺបេន លីវីង សូលូសិន​ មានស្នាដៃជោគជ័យជាច្រើននៅទីក្រុងភ្នំពេញ​ ដែលមានដូចជា បណ្ដុំសហគមន៍ហ្វេកថូរី​ភ្នំពេញ (Factory Phnom Penh)​ សំណង់ខុនដូអឺបេនឡហ្វ (Urban Loft Condominium) សំណង់ខុនដូអឺបេនវីឡេច (Urban Village Condominium) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងខ្មែរនិងអន្តរជាតិ។ គម្រោងបុរីភូមិបាគង គឺជាជំហានទីមួយរបស់គម្រោង​ សៀមរាបខាងកើត ដែលមានផ្ទៃដីសរុបរហូតដល់​ ២១៥ ហិកតា ដែលរួមមានតំបន់អាជីវកម្ម តំបន់លម្ហែកម្សាន្ត មហាវិទ្យាល័យ និងតំបន់រស់នៅបែបធម្មជាតិ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺចង់អភិវឌ្ឍខេត្តសៀមរាបនេះ ឱ្យក្លាយជាតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាទីតាំងមួយដែលគួរឱ្យចង់រស់នៅប្រចាំអាសុីអាគ្នេយ៍។

  ពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’
  ពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’
  ពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’
  ពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’

ការសាងសង់បុរីភូមិបាគង​ ក្រុមហ៊ុនបានសហការណ៍ជាមួយក្រុមហ៊ុនអន្តរជាតិ BRCM ជាមួយនឹងទុនជាង ៣៥លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីសរុបប្រមាណជាង ៤.៧ហិកតា​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០មែ៉ត្រ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មីរបស់ខេត្តសៀមរាប។ លក្ខណៈពិសេសនៃគម្រោងបុរីភូមិបាគង គឺមានបណ្តុំនៃសួនច្បារចំនួន ២២កន្លែង និង៥០% នៃបរិវេណសរុបហ៊ុមព័ទ្ធទៅដោយធម្មជាតិ។ នៅក្នុងបុរីរួមមាន សាលារៀន ផ្សារ ចំណតយានយន្តរួម និងស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ក្នុងខេត្តសៀមរាប។ បុរីភូមិបាគង ផ្តោតសំខាន់លើការរៀបចំគម្រោងដែលគាំទ្រឲ្យមាន វប្បធម៌ប្រាស្រ័យទាក់ទង ស្និទ្ធស្នាលរវាងអ្នកជិតខាង បរិយាកាសស្រស់ស្រាយដែលមានដើមឈើសួនច្បារបៃតងជុំវិញ។

  ផ្ទះគំរូ បុរីភូមិបាគង
  ផ្ទះគំរូ បុរីភូមិបាគង

ថ្លែងនៅក្នុងកម្មវិធីសម្ពោធផ្ទះគំរូនេះដែរ លោក ហ៊ុន មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប‍-ឧត្តរមានជ័យ បានមានប្រសាសន៍ថា លោកជឿជាក់យ៉ាងខ្លាំងទៅលើគម្រោង​​​ ដោយសារតែម្ចាស់គម្រោងបានគិតគូរពីប្រយោជន៍របស់សហគមន៍ទាំងមូល ក៏ដូចជាមានផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់មានសក្ដានុពលខ្ពស់ផ្នែកអាជីវកម្ម ទេសចរណ៍ និងសហគមន៍រស់នៅដ៏ទំនើបមួយ៕

  ផ្ទះគំរូ បុរីភូមិបាគង
  ផ្ទះគំរូ បុរីភូមិបាគង
  ផ្ទះគំរូ បុរីភូមិបាគង
  ផ្ទះគំរូ បុរីភូមិបាគង
  ផ្ទះគំរូ បុរីភូមិបាគង
  ផ្ទះគំរូ បុរីភូមិបាគង
  ផ្ទះគំរូ បុរីភូមិបាគង
  ផ្ទះគំរូ បុរីភូមិបាគង

សម្រាប់កម្មវិធីលំអិត៖ https://www.facebook.com/BakongVillage/
ទីតាំង៖ https://goo.gl/maps/RwHV8DwsWp3Z1atVA

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T